Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក Navalny បញ្ឆោតឱ្យចារកម្មរុស្ស៊ីម្នាក់ សារភាពពីផែនការសម្លាប់រូបលោក ដោយដាក់ថ្នាំពុលក្នុង «ខោទ្រនាប់»

  • បោះពុម្ព

  (ម៉ូស្គូ)៖ មេដឹកនាំប្រឆាំងនៅក្នុងប្រទេសរុស្ស៊ី និងជាអ្នករិះគន់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ឥតសំច្ចៃមាត់ គឺលោក Alexei Navalny បានអះអាងថាបានបោកបញ្ឆោត ឱ្យទីភ្នាក់ងារចារកម្មរុស្ស៊ីម្នាក់ សារភាពពីគម្រោងសម្លាប់រូបលោក តាមរយៈការលួចដាក់ថ្នាំពុលនៅក្នុង «ខោទ្រនាប់» របស់លោក។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Politico នៅថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០។

នៅក្នុងវីដេអូមួយចេញផ្សាយលើគេហទំព័ររបស់លោក នៅថ្ងៃចន្ទសប្ដាហ៍នេះ លោក Navalny បាននិយាយថា លោកបានបន្លំខ្លួនធ្វើជាមន្ត្រីជាន់ខ្ពស់រុស្ស៊ី ដោយទូរស័ព្ទ ទៅកាន់ទីភ្នាក់ងារចារកម្មម្នាក់ មកពីទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) ដែលលោកផ្ទាល់ចោទថាគឺជាអ្នកព្យាយាមសម្លាប់រូបលោកកាលពីខែសីហាកន្លងទៅ ហើយបាន សាកសួរថាតើហេតុអ្វីបានជាការផែនការធ្វើឃាត ទទួលបរាជ័យ។

បើតាមលោក Navalny ទីភ្នាក់ងារចារកម្មរុស្ស៊ីខាងលើមានឈ្មោះថា Konstantin Kudryavtsev និងជាមនុស្សម្នាក់ដែលត្រូវបានទីក្រុងម៉ូស្គូ បញ្ជូនទៅកាន់ទីក្រុង Omsk នៃតំបន់ស៊ីបេរី ដើម្បីបំផ្លាញភស្តុតាង បន្ទាប់ពីការព្យាយាមបំពុលសម្លាប់លោក។

ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាង៤៩នាទី ជាមួយលោក Navalny ជនឈ្មោះ Kudryavtsev នេះ បានឱ្យដឹងថា បើសិនជាយន្ដហោះដឹកមេបក្សប្រឆាំងរូបនេះ មិនចុះចតជាបន្ទាន់ទេ ម្លេះលោក Navalny ប្រហែលជាស្លាប់បាត់ទៅហើយ។ មិនតែប៉ុណ្ណោះ លោក Kudryavtsev ក៏បានអះអាងដែរថា សារធាតុគីមីពុល Novichok ត្រូវបានគេលួចដាក់ក្នុង «ខោទ្រនាប់» របស់លោក Navalny នៅក្នុងបន្ទប់នៃសណ្ឋាគារមួយដែល លោកបានស្នាក់នៅ។ «ពួកគេបានប្រាប់ពួកយើងថាឱ្យដាក់ថ្នាំពុលក្នុងខោទ្រនាប់»។

នេះគឺជាការបញ្ជាក់របស់លោក Kudryavtsev។ តែទោះជាបែបនេះក្ដី ទីក្រុងម៉ូស្គូបានច្រានចោលរាល់ការប្រចោទថាខ្លួនមានជាប់ពាក់ព័ន្ធនឹងការផែនការសម្លាប់ លោក Navalny ដោយលោក ពូទីន ផ្ទាល់កាលពីសប្ដាហមុន ក៏បានបញ្ជាក់ដែរថារដ្ឋាភិបាលរុស្ស៊ី និងរូបលោក ពិតជាមានបំណងសម្លាប់លោក Navalny ពិតមែន នោះមេបក្សប្រឆាំងរូបនេះប្រហែលជាគ្មានជីវិតដល់សព្វថ្ងៃនេះទេ។

គួរបញ្ជាក់ថា លោក Alexei Navalny កាលពីខែសីហាកន្លងទៅ ត្រូវបានគេរាយការណ៍ថាបានសន្លប់ស្ដូកស្ដឹង ក្រោយទទួលទានទឹកតែ នៅអាកាសយានដ្ឋានថុមស្ក៍ (Tomsk)ក្នុងតំបន់ស៊ីបេរី ហើយនៅពេលនោះដែរជើងហោះហើរដឹកមេបក្សប្រឆាំងរូបនេះ បានបង្វែរគោលដៅហោះហើរទៅកាន់ទីក្រុង អុមស្ក៍ (Omsk)។

ប៉ុន្មានថ្ងៃ ក្រោយសម្រាកព្យាបាលដោយគ្រូពេទ្យរុស្សី លោក Navalny ត្រូវបានបញ្ជូនទៅព្យាបាលបន្តទៅកាន់មន្ទីរពេទ្យក្នុងប្រទេសអាល្លឺម៉ង់ ជាដែលលោកបាន ជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។ ក្រុមអ្នកជំនាញអាល្លឺម៉ង់ រួមទាំងបារាំង និងអង់គ្លេសសុទ្ធតែអះអាងដូចគ្នាថាលោក Navalny ត្រូវបានគេបំពុល ដោយសារធាតុគីមី Novichok ផលិតឡើងដោយអតីតសហភាពសូវៀត និងរុស្ស៊ី៕

ដកស្រង់ពី៖ Fresh News