Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុតប៉េរូក្លាយជាប្រទេសទី១៦លើលោក ដែលមានចំនួនអ្នកឆ្លងកូវីដ-១៩ លោតដល់ខ្ទង់លានករណី! (Video inside)

  • បោះពុម្ព

(លីម៉ា)៖ ប្រទេសប៉េរូនៅថ្ងៃអង្គារសប្ដាហ៍នេះ បានរាយការណ៍ឲ្យដឹងថា ករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស បានកើនឡើងលើស ១លានករណីហើយ និងបានក្លាយជាប្រទេសដែលមានចំនួនករណីឆ្លងច្រើនជាងគេទី ៥ នៅតំបន់អាមេរិកឡាទីន និង ១៦ នៅលើពិភពលោក ខណៈតំបន់នេះកំពុងតស៊ូពុះពារ ប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងផ្នែកសុខាភិបាលដោយសារជំងឺឆ្លងរាតត្បាតសកល (COVID-19) នេះ។

នេះបើយោងតាមការចេញផ្សាយដោយសារពត៌មាន CNA នៅថ្ងៃពុធ ទី ២៣ ខែធ្នូ ឆ្នាំ២០២០។ ប្រទេសប៉េរូដែលមានប្រជាជនប្រមាណ ៣២លាននាក់នេះ បានប្រកាសដាក់ចេញនូវវិធានការបិទទ្វារប្រទេស (Lockdown) យ៉ាងឆាប់រហ័សកាលពីខែមីនាកន្លងទៅនេះ ខណៈជំងឺ COVID-19 បានឆ្លងរីករាលដាលនៅអឺរ៉ុប។

យ៉ាងណាក៏ដោយ ទោះបីជាមានការបិទអាកាសយានដ្ឋានរបស់ខ្លួន អស់រយៈពេលជិត ៦ខែកន្លងមកនេះ និងការបញ្ជាឲ្យប្រជាជនភាគច្រើន ឲ្យស្នាក់នៅក្នុងផ្ទះក៏ដោយ ក៏វានៅតែមានការលំបាកក្នុងការទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរីករាលដាល នៃជំងឺឆ្លងដ៏កាចសាហាវនេះដដែល។

គួរបញ្ជាក់ថា បើតាមទិន្នន័យពី worldometers គិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ ប្រទេសប៉េរូបានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ១,០០០,១៥៣ករណី ក្នុងនោះមានអ្នកស្លាប់ ៣៧,២១៨នាក់ និងអ្នកជាសះស្បើយ ៩៣៦,១៨២នាក់៕

ដកស្រង់ពី៖ Fresh News