Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាល្លឺម៉ង់រកឃើញលើកដំបូងនូវករណីកូវីដ-១៩ទម្រង់ថ្មី ដែលលេចឡើងក្នុងចក្រភពអង់គ្លេស

  • បោះពុម្ព

 (ហ្វ្រេងហ្វឺត)៖ រដ្ឋបេដិន-វើតធែមបឺហ្គ (Baden-Wuerttemberg) នៃប្រទេសអាល្លឺម៉ង់ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានរាយការណ៍ថា វីរុសកូរ៉ូណា (COVID-19) ទម្រង់ថ្មី ដែលកំពុងឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅចក្រភពអង់គ្លេស ត្រូវបានគេរកឃើញជាលើកដំបូងនៅអាល្លឺម៉ង់។

នេះបើយោងតាមការចេញផ្សាយដោយសារពត៌មាន CNA នៅថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០។ អ្នកឆ្លងវីរុសកូរ៉ូណាឬកូវីដ-១៩ទម្រង់ថ្មីនោះ បានធ្វើដំណើរតាមជើងហោះហើរពីទីក្រុងឡុងដ៍ (London) របស់អង់គ្លេស មកកាន់ទីក្រុងហ្វ្រេងហ្វឺត (Frankfurt) របស់អាល្លឺម៉ង់ កាលពីថ្ងៃទី២០ ខែធ្នូ កន្លងទៅនេះ ដើម្បីទៅសួរសុខទុក្ខសាច់ញាតិ។

អ្នកជំងឺបានធ្វើតេស្តឃើញលទ្ធផលវិជ្ជមានចំពោះ COVID-19 នៅពេលដែលមកដល់។ អាជ្ញាធរសុខាភិបាលរដ្ឋបេដិន-វើតធែមបឺហ្គ ភាគនិរតីអាល្លឺម៉ង់ បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការធ្វើតេស្តវិភាគបន្ថែមលើសំណាករបស់អ្នកជំងឺខាងលើ នៅឯមន្ទីរពិសោធន៍ក្នុងទីក្រុងប៊ែរឡាំង បានចេញមកថាជា វីរុសកូរ៉ូណាទម្រង់ថ្មី ឬគេស្គាល់ថា B117 ហើយវាជាករណីដំបូង ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសអាល្លឺម៉ង់»។

បើតាមប្រភពដដែល អ្នកជំងឺខាងលើដែលមានរោគសញ្ញាស្រាល ត្រូវបានសមាជិកគ្រួសារយករថយន្តមកយកចេញពីអាកាសយានដ្ឋាន ហើយត្រូវបានអនុញ្ញាតឲ្យធ្វើចត្តាឡីស័កនៅក្នុងផ្ទះរបស់គ្រួសារ នៅរដ្ឋបេដិន-វើតធែមបឺហ្គ ក្រោយការធ្វើតេស្តឃើញវិជ្ជមាន COVID-19។ ចំណែកឯ បុគ្គល០៣នាក់ទៀត ដែលបានធ្វើប្រាស្រ័យទាក់ទងជិតស្និទ្ធជាមួយអ្នកជំងឺ ក៏ត្រូវធ្វើចត្តាឡីស័កដូចគ្នាដែរ។

គួរបញ្ជាក់ថា ការឆ្លងរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុស COVID-19 ទម្រង់ថ្មីនៅចក្រភពអង់គ្លេស បានជំរុញឱ្យបណ្តាប្រទេសអ៊ឺរ៉ុបមួយចំនួន កាត់ផ្តាច់ទំនាក់ទំនងដឹកជញ្ជូនពីចក្រភពអង់គ្លេស៕

ដកស្រង់ពី៖ Fresh News