Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថៃប្រកាសរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន១៤៤នាក់ទៀត, រដ្ឋមន្ត្រីសុខាភិបាលថៃ ធ្វើចត្តាឡីស័ក១៤ថ្ងៃ ក្រោយជួបអភិបាលខេត្តសាមុតសាខន ដែលបានឆ្លងជំងឺកូវីដ-១៩!

  • បោះពុម្ព

  (បាងកក)៖ រដ្ឋាភិបាលថៃនៅថ្ងៃចន្ទនេះ បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ចំនួន ១៤៤ករណីថែមទៀត ធ្វើឲ្យចំនួនករណីឆ្លងសរុបនៃជំងឺ COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះ បន្តកើនដល់ ៦,២៨៥ករណី។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នៅរសៀលថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០។ ទីភ្នាក់ងារទទួលបន្ទុកគ្រប់គ្រងស្ថានការណ៍ COVID-19 របស់ប្រទេសថៃបានឲ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីៗទាំងនោះមាន ១១៥ករណីជាករណីឆ្លងក្នុងសហគមន៍, ១៤ករណីជាពលករចំណាកស្រុក និង ១៥ករណីជាករណីដែលកំពុងធ្វើចត្តាឡីស័ក ក្រោយធ្វើដំណើរមកពីក្រៅប្រទេស។

យោងតាមប្រភពដដែល រដ្ឋមន្រ្តីសុខាភិបាលថៃលោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) ក៏កំពុងតែស្ថិតក្រោមការធ្វើចត្តាឡីស័ក ១៤ថ្ងៃផងដែរ ក្រោយពីបានបើកកិច្ចជំនួបមួយ ជាមួយអភិបាលខេត្ត សាមុត សាខន (Samut Sakhon) លោក វីរ៉ាសាក់ វីជីតសែងស្រ៊ី (Weerasak Wijitsaengsri) ដែលទើបតែរកឃើញថាឆ្លងជំងឺ COVID-19។

គួរបញ្ជាក់ថា បើគិតចាប់ពីចន្លោះថ្ងៃទី១៥-២៧ ខែធ្នូ ចំនួនករណីឆ្លងក្នុងសហគមន៍ ត្រូវបានរកឃើញនៅក្នុងខេត្ត-ក្រុងរហូតដល់ទៅ ៤៣ របស់ប្រទេសថៃ។ ក្នុងចំណោមអ្នកឆ្លង COVID-19 សរុប ៦,២៨៥នាក់នៅប្រទេសថៃ ៤,១៨០នាក់បានជាសះស្បើយឡើងវិញ, ២,០៤៥នាក់ កំពុងសម្រាកព្យាបាល និង៦០នាក់បានស្លាប់៕

ដកស្រង់ពី៖ Fresh News