Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហភាពអឺរ៉ុប គាំទ្រកតិកាសញ្ញាវិនិយោគជាមួយចិន ខណៈសហរដ្ឋអាមេរិកបង្ហាញក្ដីកង្វល់ ​​​​(Video inside

  • បោះពុម្ព

(ព្រុចស៊ែល)៖ បណ្ដារដ្ឋជាសមាជិក នៃសហភាពអឺរ៉ុប បានសម្តែងការគាំទ្រផ្នែកនយោបាយ ចំពោះកតិកាសញ្ញាវិនិយោគរវាងទីក្រុងព្រុចស៊ែល និងទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដោយបានជួយត្រួសត្រាយផ្លូវ សម្រាប់កិច្ចព្រមព្រៀងជាមួយប្លុកសេដ្ឋកិច្ចដ៏ធំបំផុតរបស់ពិភពលោកមួយនេះ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០។ នៅក្នុងកិច្ចប្រជុំក្រុមអ្នកការទូត ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ដែលជាប្រធាននៃសហភាពអឺរ៉ុប បានកត់សម្គាល់ថា គ្មានរដ្ឋសមាជិកណាមួយបានបង្ហាញពីសញ្ញាជំទាស់នឹងកតិកាសញ្ញា នោះឡើយ។

ក្រុមអ្នកការទូត បានគូសបញ្ជាក់ដែរថា ការវិវឌ្ឍវិជ្ជមាននាពេលថ្មីៗនេះ នៅក្នុងការចរចា ដោយប្រទេសចិនបានរាយការណ៍ថា ខ្លួនកំពុងដោះស្រាយបញ្ហាជុំវិញ ការប្រើប្រាស់កម្លាំងពលកម្ម នៅតាមកសិដ្ឋាននៅក្នុងប្រទេស។

ការលើកឡើងនេះត្រូវបានធ្វើឡើង បន្ទាប់ពីក្រសួងការបរទេសចិន កាលពីសប្តាហ៍មុន បានប្រកាសឲ្យដឹងថា ការចរចាជាមួយសហភាពអឺរ៉ុប បានឈានដល់ដំណាក់កាលចុងក្រោយ រីឯកិច្ចព្រមព្រៀងមួយអាចនឹងប្រកាសជាផ្លូវការ នៅក្នុងសប្តាហ៍នេះ។

ប្រេសិតជាន់ខ្ពស់អឺរ៉ុបមួយរូប បានថ្លែងប្រាប់សារព័ត៌មាន AFP ដូច្នេះថា៖« យើងត្រូវតែប្រយ័ត្នប្រយែង ប៉ុន្តែ ដរាបណាប្រទេសចិន នៅក្នុងកិច្ចព្រមព្រៀងខាងលើ វាច្បាស់ហើយថា ការប្រកាសជាផ្លូវការពីទីក្រុងព្រុចស៊ែល និងទីក្រុងប៉េកាំង ប្រហែលជាអាចធ្វើឡើងនៅចុងសប្តាហ៍នេះ»។

គួរបញ្ជាក់ថា កតិកាសញ្ញាវិនិយោគខាងលើ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់ភាគីទាំងសងខាង តាមរយៈការពង្រឹងទំនាក់ទំនង សេដ្ឋកិច្ចជាមួយមហាសេដ្ឋកិច្ចចិន។

ប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន ដែលនឹងចូលកាន់ដំណែងផ្លូវការនាខែមករា ឆ្នាំ២០២១ បានបង្ហាញពីក្តីព្រួយបារម្ភជុំវិញការប្រកាសរបស់សហភាពអឺរ៉ុប ខណៈដែល ក្រុមមន្ត្រីរបស់លោក បានទទូចឲ្យទីក្រុងព្រុចស៊ែល ពិគ្រោះយោបល់ជាមួយទីក្រុងវ៉ាស៊ីនតោន ជាមុនសិន៕

ដកស្រង់ពី៖ Fresh News