Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថៃ រកឃើញអ្នកឆ្លងកូវីដ-១៩ ១៥៥នាក់បន្ថែមទៀត, ឆ្លងសរុបកើនដល់ ៦,៤៤០នាក់

  • បោះពុម្ព

 (បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ១៥៥នាក់បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៦,៤៤០នាក់។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post។ បើតាមក្រសួងសុខាភិបាលថៃ នៅក្នុងចំណោមករណីឆ្លងថ្មីខាងលើទាំង១៥៥នាក់ ក្នុងនោះរួមមាន១៣៤នាក់ ជាករណីឆ្លងក្នុងសហគមន៍, ១១នាក់ជាពលករចំណាកស្រុក និង១០នាក់ ជាករណីនាំចូល។

បន្ថែមពីលើនេះ ក្នុងចំណោមករណីឆ្លងទាំងអស់ទៀតសោត ក៏មានអ្នកឆ្លង១២នាក់ ត្រូវបានគេរាយការណ៍ថាមានជាប់ពាក់ព័ន្ធនឹងផ្សារលក់គ្រឿង សមុទ្រក្នុងខេត្ត Samut Sakhon ផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្ន ថៃមានអ្នកឆ្លង COVID-19 សរុប ៦,៤៤០នាក់ ក្នុងនោះអ្នកស្លាប់កើនដល់៦១នាក់ ក្រោយអ្នកស្លាប់ថ្មីម្នាក់ត្រូវបានប្រកាសនៅថ្ងៃអង្គារនេះ និងជាសះស្បើយ ឡើងវិញ ៤,១៨៤នាក់៕

ដកស្រង់ពី៖ Fresh News