Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឥណ្ឌារកឃើញវីរុសកូវីដ-១៩ទម្រង់ថ្មី លើអ្នកដំណើរ៦នាក់ដែលមកពីចក្រភពអង់គ្លេស

  • បោះពុម្ព

 (ញូដេលី)៖ ប្រទេសឥណ្ឌានៅថ្ងៃអង្គារនេះ បានរកឃើញវីរុសកូរ៉ូណា (COVID-19) ទម្រង់ថ្មី នៅលើមនុស្ស៦នាក់ ដែលទើបវិលត្រឡប់មកពីចក្រភពអង់គ្លេស ក្នុងអំឡុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

នេះបើយោងតាមការចេញផ្សាយដោយសារពត៌មាន CNA នៅថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០។

ក្រសួងសុខាភិបាលឥណ្ឌា បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកជំងឺទាំង០៦នាក់នោះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ ខណៈអ្នកដែលរួមដំណើរជាមួយពួកគេ កំពុងត្រូវស្ថិតនៅក្រោមការរក រីឯ អ្នកដែលបានធ្វើប្រាស្រ័យទាក់ទងជិតស្និទ្ធជាមួយពួកគេ ក៏ត្រូវបានតម្រូវឲ្យធ្វើចត្តាឡីស័កផងដែរ។

ប្រទេសឥណ្ឌាបានផ្អាករាល់ជើងហោះហើរទាំងអស់ដែលធ្វើដំណើរទៅ និងមកពីចក្រភពអង់គ្លេស រហូតដល់ចុងខែធ្នូនេះ ប៉ុន្តែអ្នកដំណើរប្រហែល ៣៣,០០០នាក់ បានធ្វើដំណើរចូលមកដល់តាំងពីចុងខែវិច្ឆិកាមកម្លេះ មុនពេលការហាមឃាត់ត្រូវបានធ្វើឡើង។

ក្នុងចំណោមការមកដល់នោះ អ្នកដំណើរ ១១៤នាក់ត្រូវបានរកឃើញថា ឆ្លងវីរុស COVID-19 នេះ ហើយសំណាករបស់ពួកគេ ក៏កំពុងត្រូវបានពិនិត្យរកមើលវីរុស COVID-19 ទម្រង់ថ្មី ដែលបានរាលដាលនៅក្នុងតំបន់អឺរ៉ុប និងអាស៉ីផងដែរ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសឥណ្ឌា បានកត់ត្រាពីករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសជាង ១០.២២លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ១៤ម៉ឺននាក់ និងជាសះស្បើយជាង ៩.៨លាននាក់។

ប្រទេសឥណ្ឌា គឺជាប្រទេសដែលមានករណីឆ្លង COVID-19 ខ្ពស់ជាងគេលំដាប់ទី២នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិកដែលមានករណីឆ្លងជាង ១៩.៧៨លានករណី៕

ដកស្រង់ពី៖ Fresh News