Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការសិក្សាថ្មីមួយ រកឃើញថា «វ៉ាក់សាំងជាតិនិយម» នឹងអូសបន្លាយការឆ្លងរាតត្បាតកូវីដ-១៩

  • បោះពុម្ព

 (ញូយ៉ក់)៖ ការសិក្សាថ្មីមួយ បានបង្ហាញថាការទទួលវ៉ាក់សាំងផ្តាច់មុខដោយក្រុមប្រទេសអ្នកមាន ដែលត្រូវបានគេហៅថាជា «វ៉ាក់សាំងជាតិនិយម» ទំនងជានឹងអូសបន្លាយ ជំងឺរាតត្បាតសកល COVID-19 ដែលអាចបង្កការខូចខាតដល់សេដ្ឋកិច្ច និងសង្គមកាន់តែធ្ងន់ធ្ងរជាងនេះ។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០។ យោងតាមការសិក្សាស្រាវជ្រាវ ដែលធ្វើឡើងដោយស្ថាប័ន Eurasia Group ប្រការដែលប្រទេសក្រីក្រ មិនទទួលបានវ៉ាក់សាំងទាន់ពេលវេលា នឹងអាចនាំមកនូវផលប៉ះពាល់ ផ្នែកសេដ្ឋកិច្ចកាន់តែអវិជ្ជមាន ទាំងប្រទេសក្រីក្រ និងប្រទេសអ្នកមាន។

ទន្ទឹមគ្នានេះ របាយការណ៍ពីសាកលវិទ្យាល័យ Northeastern ក៏បានបង្ហាញដែរថា ប្រសិនបើប្រទេស អ្នកមាន ទទួលបានវ៉ាក់សាំងផ្តាច់មុខ នឹងធ្វើឱ្យចំនួនមនុស្សស្លាប់កើនឡើងទ្វេដង ពោលគឺច្រើនជាងការចែកចាយវ៉ាក់សាំងស្មើៗគ្នា។

គួរបញ្ជាក់ថា គំរូនៃការស្រាវជ្រាវបានរកឃើញថា ៦១ភាគរយ នៃការស្លាប់អាចបញ្ចៀសបាន បើវ៉ាក់សាំង ត្រូវបានចែកចាយទៅគ្រប់ប្រទេសទាំងអស់តាមសមាមាត្រប្រជាជន ខណៈដែលមានតែ ៣៣ភាគរយប៉ុណ្ណោះ នៃការស្លាប់អាចបញ្ចៀសបាន ក្នុងករណីប្រទេសអ្នកមានទទួលបានវ៉ាក់សាំងមុន៕

ដកស្រង់ពី៖ Fresh News