Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិនចេញមុខប្រឆាំងភ្លាមៗ ចំពោះការចល័តនាវាចម្បាំងអាមេរិក ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់! ​​​​(Video inside)

  • បោះពុម្ព

(ប៉េកាំង)៖ ទីក្រុងប៉េកាំងបានប្រកាសចេញ នូវជំហរប្រឆាំងភ្លាមៗ ចំពោះការចល័តនាវាចម្បាំងអាមេរិកពីរគ្រឿង ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ (Taiwan Strait) នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២០ នេះតែម្តង។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក វូ ឈាន (Wu Qian) បានថ្លែងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា «សកម្មភាពរបស់នាវាចម្បាំងអាមេរិក បានបញ្ជូនសញ្ញាខុសមួយ ទៅកាន់ក្រុមមានចេតនាបំបែកខ្លួន ដែលកំពុងចង់បានឯករាជ្យភាពឲ្យតៃវ៉ាន់ និងធ្វើឱ្យអន្តរាយដល់សន្តិភាព ព្រមទាំងស្ថិរភាពយ៉ាងធ្ងន់ធ្ងរ នៅទូទាំងច្រកសមុទ្រតៃវ៉ាន់»។

អ្នកនាំពាក្យខាងលើនេះ បានសង្កត់ធ្ងន់ទៀតថា «កងទ័ពប្រជាជនចិន (PLA) នឹងបង្កើនស្មារតីកម្រិតខ្ពស់ ដើម្បីត្រៀមខ្លួនឲ្យបានរួចជាស្រេច ក្នុងការដោះស្រាយរាល់ការគំរាមកំហែង និងការបង្កហេតុទាំងឡាយ ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីយ៉ាងម៉ឺងម៉ាត់»។

គួរបញ្ជាក់ថា នាវាពិឃាតអាមេរិកយូអ៊ែសអ៊ែស ចន ម៉ាខេន (USS John S McCain) និង យូអ៊ែសអ៊ែស ឃើធីស វីលប៊ួរ (USS Curtis Wilbur) បានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ ដោយកងទ័ពជើងអាមេរិកអះអាងថា វាគឺជាសេរីភាពនៃការធ្វើនាវាចរណ៍ និងជាទង្វើស្របច្បាប់អន្តរជាតិ។

ទោះជាបែបនេះក្តី ប្រទេសចិនដែលចាត់ទុកកោះតៃវ៉ាន់ គ្រាន់តែជាខេត្តមួយរបស់ខ្លួន ស្របតាមច្បាប់អន្តរជាតិនោះ កន្លងមកតែងតែបានបង្ហាញ ជំហរប្រឆាំងយ៉ាងខ្លាំងក្លា នៅពេលដែលសហរដ្ឋអាមេរិក បង្កើនការគាំទ្រចំពោះកោះនេះ រួមទាំងការអនុម័តលក់សព្វាអាវុធ និងការបើកនាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលធ្វើឲ្យទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន កាន់តែមានភាពអាក្រក់ទៅៗ៕

ដកស្រង់ពី៖ Fresh News