Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថៃប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ រហូតដល់ ៧៤៥នាក់ថ្មីទៀត និងអ្នកជំងឺម្នាក់ស្លាប់!

  • បោះពុម្ព

 (បាងកក)៖ នៅថ្ងៃចន្ទដើមសប្តាហ៍ថ្មីនេះ ប្រទេសថៃបានរាយការណ៍ពីការរកឃើញ ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 រហូតដល់ទៅ ៧៤៥ករណីថែមទៀត រួមជាមួយករណីស្លាប់ថ្មីម្នាក់ផងដែរ។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី០៤ ខែមករា ឆ្នាំ២០២១។

បើតាមអាជ្ញាធរប្រយុទ្ធប្រឆាំងជំងឺ COVID-19 របស់រដ្ឋាភិបាលថៃបានបញ្ជាក់ថា ភាគច្រើននៃករណីឆ្លងថ្មីៗខាងលើ គឺត្រូវបានរកឃើញនៅក្នុងខេត្ត សាមុតសាខន (Samut Sakhon) តែម្តង ដែលស្ថិតនៅភាគនិរតី នៃទីក្រុងបាងកករបស់ប្រទេសថៃ និងជាកន្លែងដែលការរាតត្បាតរលកទី ២ នៅក្នុងប្រទេសអាស៊ានមួយនេះ បានចាប់ផ្តើមផ្ទុះឡើងកាលពីអំឡុងខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីគ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អ ចាប់តាំងពីពាក់កណ្តាលឆ្នាំមុន។

គួរបញ្ជាក់ថា ក្រោយការបូកបន្ថែមករណីថ្មីៗខាងលើនេះ ករណីឆ្លងសរុបនៃជងឺ COVID-19 នៅទូទាំងប្រទេសថៃបានកើនដល់ ៨,៤៣៩ករណី ក្នុងនោះមនុស្សស្លាប់មាន ៦៥នាក់ និងជាសះស្បើយឡើងវិញ ៤,៣៥០នាក់៕

ដកស្រង់ពី៖ Fresh News