Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អតីតរដ្ឋមន្ត្រីការពារជាតិអាមេរិកជាច្រើនរូប ជំរុញឲ្យរដ្ឋមន្ត្រីការពារជាតិស្តីទី «កុំលូកដៃក្នុងរឿងនយោបាយ» ដែលអាចនឹងបំផ្លាញដល់ លទ្ធផលបោះឆ្នោត

  • បោះពុម្ព

 (វ៉ាស៊ីនតោន)៖ អតីតរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ម៉ាក អ៊ែស្ពើ (Mark Esper) រួមជាមួយអតីតរដ្ឋមន្ត្រីការពារជាតិអាមេរិកជាច្រើនរូបទៀត បានចេញមុខជំរុញជាបន្តបន្ទាប់ ឱ្យរដ្ឋមន្ត្រីការពារជាតិស្ដីទីរបស់ សហរដ្ឋអាមេរិកបច្ចុប្បន្ន លោក គ្រីស្តូហ្វឺ មីលឡឺ (Christopher C. Miller) និងមន្ត្រីយោធាក្រោមបង្គាប់របស់លោក មិនត្រូវលូកដៃ ឬចូលរួមក្នុងសកម្មភាពនយោបាយទាំងឡាយណា ដែលបំផ្លាញដល់លទ្ធផលបោះឆ្នោត ឬក៏បង្កឧបសគ្គដល់ដំណើរការ ផ្ទេរអំណាចនោះឡើយ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី០៤ ខែមករា ឆ្នាំ២០២០។ លោក Mark Esper រួមជាមួយអតីតរដ្ឋមន្ត្រីការពារជាតិអាមេរិក ០៩រូបផ្សេងទៀត ក្នុងនោះរួមមានលោក អាសថុន ខាថឺ (Ashton Carter), លោក ឌីក ឆេនី (Dick Cheney) និងលោក វីលៀម ខូហិន William Cohen ជាដើម សុទ្ធតែបានធ្វើការអំពាវនាវដូចខាងលើ នៅក្នុងអត្ថបទបញ្ចេញមតិមួយ ចេញផ្សាយដោយកាសែតអាមេរិក Washington Post កាលពីថ្ងៃអាទិត្យ (ពេលវេលានៅវ៉ាស៊ីនតោន)។

អតីតរដ្ឋមន្ត្រីការពារជាតិអាមេរិកទាំងនេះ ក៏បានសង្កត់ធ្ងន់ផងដែរថា ដំណើរការផ្ទេរអំណាចនៅឯក្រសួងការពារជាតិ ក្រោមក្របខ័ណ្ឌនៃការផ្ទេរអំណាចពីលោក ដូណាល់ ត្រាំ ឱ្យលោក ចូ បៃដិន គួរតែត្រូវបានធ្វើឡើងដោយមាន កិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ និងតម្លាភាព ព្រមទាំងមានកិច្ចសម្របសម្រួលពីលោក Christopher C. Miller និងក្រុមមន្ត្រីក្រសួងការពារជាតិរបស់លោក។

គួរបញ្ជាក់ថា ការអំពាវនាវបែបនេះរបស់ បណ្តាអតីតរដ្ឋមន្ត្រីការពារជាតិ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងសភាទាំងពីរជាន់ថ្នាក់របស់សហរដ្ឋអាមេរិក នឹងត្រូវបើកសម័យប្រជុំនៅថ្ងៃទី០៦ ខែមករានេះ ដើម្បីប្រកាសទទួលស្គាល់ចំនួនអង្គបោះឆ្នោត ដែលបានបោះឆ្នោតគាំទ្រលោក ចូ បៃដិន ឱ្យធ្វើជាប្រធានាធិបតីអាមេរិកទី ៤៦។

លោក ចូ បៃដិន ទទួលបានអង្គបោះឆ្នោត ៣០៦រូប ដោយយកឈ្នះលោក ត្រាំ ដែលទទួលបានអង្គបោះឆ្នោតតែ ២៣២រូប។

លោក ត្រាំ មកទល់នឹងពេលនេះ មិនទាន់ទទួលស្គាល់លទ្ធផលបោះឆ្នោតនោះទេ ដោយលោកនៅតែចោទប្រកាន់ថា ការបោះឆ្នោតត្រូវបានលួចបន្លំ ហើយរូបលោកគឺជាអ្នកឈ្នះ បើទោះជាពាក្យបណ្ដឹងជំទាស់លទ្ធផលបោះឆ្នោត នៃក្រុមយុទ្ធនាការរបស់លោក ត្រូវបានតុលាការច្រានចោល ជាបន្តបន្ទាប់ក៏ដោយ៕

ដកស្រង់ពី៖ Fresh News