Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខេត្តចំនួន ២៨ របស់ប្រទេសថៃ ប្រឈមមុខនឹងការគ្រប់គ្រងអតិបរិមា ប្រឆាំងនឹងជំងឺរាតត្បាត COVID-19

  • បោះពុម្ព

មន្ត្រីសុខាភិបាលថៃ ប្រកាសកាលពីថ្ងៃសៅរ៍ថា ខេត្តចំនួន ២៨ នៃប្រទេសថៃនឹងត្រូវដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យជាអតិបរមា ខណះករណីឆ្លងជំងឺ COVID-19 នៅតែបន្តកើនឡើង។

មជ្ឈមណ្ឌលរដ្ឋបាលស្ថានការណ៍ COVID-19 (CCSA) បានប្រកាសខេត្តចំនួន ២៨ រួមទាំងរដ្ឋធានីបាងកក និងខេត្តជុំវិញ គឺជាតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងជាអតិបរមា ចាប់ពីថ្ងៃទី ៤ មករា ដល់ថ្ងៃទី ១ ខែកុម្ភៈ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគនេះ។

ក្នុងសន្និសីទកាសែតប្រចាំថ្ងៃអ្នកនាំពាក្យរបស់ CCSA ក៏បានរាយការណ៍ផងដែរថា មានករណីឆ្លងថ្មីចំនួន ២១៦ ករណី ក្នុងនោះ ២១៤ នាក់ ជាករណីឆ្លងក្នុងស្រុក និង ២ នាក់ផ្សេងទៀត មកពីអ្នកធ្វើចត្តាឡីស័ក នាំឲ្យតួលេខអ្នកឆ្លងសរុប រួមមាន 7,379 នាក់ អ្នកជាសះស្បើយចំនួន 4,299 នាក់ និងអ្នកស្លាប់ ឡើងដល់ ៦៤ នាក់។

កាលពីថ្ងៃសុក្រទីក្រុងបាងកក បានបញ្ជាឱ្យបិទទីប្រជុំជនជាបណ្តោះអាសន្ន រួមមានសាលារៀន ពហុកីឡាដ្ឋាន និងសួនកម្សាន្តយ៉ាងហោចណាស់ ២ សប្តាហ៍ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអាទិត្យ។