Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសថៃ បញ្ជាទិញវ៉ាក់សាំង COVID-19 ចំនួន ២ លានដូសពីប្រទេសចិន

  • បោះពុម្ព

អង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅប្រទេសថៃ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រទេសថៃ គ្រោងនឹងទិញវ៉ាក់សាំង COVID-១៩ ចំនួន ២ លានដូសដែលបង្កើតដោយក្រុមហ៊ុនឱសថចិន Sinovac Biotech ។

ក្រសួងសុខាភិបាលថៃ រំពឹងថា ថ្នាំចំនួន ២០០,០០០ ដូសដំបូង នឹងមកដល់ប្រទេសនេះនៅចុងខែកុម្ភះ ហើយថ្នាំលើកទី ២ ចំនួន ៨០០.០០០ ដូស នឹងមកដល់នៅចុងខែមីនា ខណៈដែលនៅសល់មួយលានដូសទៀត នឹងមកដល់នៅចុងខែមេសា។

ក្រសួង ក៏បានរំពឹងថា នឹងមានវ៉ាក់សាំងចំនួន ២៦ លានដូសទៀតដោយប្រើរូបមន្ត និងបច្ចេកវិជ្ជារបស់សកលវិទ្យាល័យ Oxford -AstraZeneca ដែលនឹងផលិតនៅក្នុងប្រទេសថៃ ដោយក្រុមហ៊ុន Siam Bio-science ។

បើយោងតាមអង្គការសុខភាពពិភពលោកថៃ បានឱ្យដឹងថាវ៉ាក់សាំងនោះ រំពឹងនឹងមានវត្តមាននៅខែឧសភាឆ្នាំនេះ។ ការផ្ទុះជំងឺ COVID-19 ចុងក្រោយបង្អស់នៅប្រទេសថៃ ដែលត្រូវបានរកឃើញដំបូងនៅខេត្ត COVID-19 ខេត្តឆ្នេរក្បែរក្រុងបាងកក បានរាលដាលដល់ជាង ២/៣ នៃខេត្ត និងតំបន់របស់ប្រទេស។

ចំនួនករណីឆ្លង ដែលបានបញ្ជាក់សរុបរបស់ថៃ បានកើនឡើងដល់ ៧.៦៩៤ កាលពីថ្ងៃអាទិត្យ គឺតិចជាង ៤.៣០០ នាក់នៅពាក់កណ្តាលខែធ្នូ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃចន្ទ។