Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថៃបន្តរកឃើញករណីឆ្លងកូវីដ-១៩ ជាង៥០០ករណីថែមទៀត ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

  • បោះពុម្ព

 (បាងកក)៖ រដ្ឋាភិបាលថៃនាថ្ងៃអង្គារនេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន៥២៧នាក់ថែមទៀត។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ២០២០។ ករណីឆ្លងថ្មីៗដែលរាយការណ៍នៅក្នុងថ្ងៃអង្គារនេះ គឺទាបជាងចំនួនករណីឆ្លងថ្មីៗ ដែលត្រូវបានរាយការណ៍ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ គឺ៧៤៥ករណីដោយវាជាចំនួនដ៏ច្រើនបំផុតមួយ។

ក្នុងចំណោមករណីឆ្លងជិត៧៥០ករណីនោះ គឺច្រើនជាង៥០០ករណី ត្រូវបានរកឃើញក្នុងខេត្តសាមុត សាខន (Samut Sakhon) ដែលជាចំណុចកណ្តាលនៃការឆ្លងរាលដាល COVID-19 រលកទី២ នៅក្នុងប្រទេសថៃ។ គួរបញ្ជាក់ថា សម្រាប់ករណីឆ្លងថ្មីក្នុងថ្ងៃអង្គារនេះ គឺសុទ្ធសឹងជាករណីឆ្លងក្នុងស្រុកទាំងអស់ លើកលែងតែ៦ករណីដែលជាករណីឆ្លងនាំចូលពីក្រៅប្រទេស។

បើតាមអាជ្ញាធរប្រយុទ្ធប្រឆាំងវិបត្តិ COVID-19 របស់ថៃ ក្នុងចំណោមករណីឆ្លងក្នុងស្រុកថ្មីៗទាំងនោះ មាន៤៣៩នាក់គឺជា ពលករចំណាកស្រុកចំនួន៤៣៩នាក់ និងជនជាតិថៃចំនួន៨២នាក់។ សរុបមកវិញ នាពេលនេះ ថៃបានរកឃើញអ្នកឆ្លង COVID-19 កើនដល់ ៨,៩៦៦នាក់ ក្នុងនោះមានមនុស្សស្លាប់៦៥នាក់៕

ដកស្រង់ពី៖ Fresh News