Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រីការបរទេសបូលីវីឆ្លងកូវីដ-១៩ ខណៈជំងឺនេះកំពុងរាតត្បាត នៅក្នុងជួរគណៈរដ្ឋមន្ត្រី

  • បោះពុម្ព

  (ឡាប៉ាស់)៖ រដ្ឋមន្ត្រីការបរទេសបូលីវីលោក រ៉ូជែលីយ៉ូ ម៉ាយតា (Rogelio Mayta) បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 ក្រោយរដ្ឋមន្ត្រីមួយរូបទៀត របស់ប្រទេសអាមេរិកឡាទីនមួយនេះ បានធ្វើតេស្តវិជ្ជមានដូចគ្នា។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ២០២១។ សេចក្តីថ្លែងការណ៍ចេញពីក្រសួងការបរទេសបូលីវី បានបញ្ជាក់ថា «លោករដ្ឋមន្ត្រីការបរទេស ស្ថិតនៅក្នុងស្ថានភាពនឹងនរ ខណៈលោកកំពុងស្ថិតនៅក្នុងការអនុវត្តវិធានការសុវត្ថិភាព ហើយក៏កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យសុខភាព យ៉ាងត្រឹមត្រូវផងដែរ»។

លោក Mayta គឺជារដ្ឋមន្ត្រីទីពីរហើយ ដែលបានឆ្លងជំងឺ COVID-19 នៅក្នុងជួរគណៈរដ្ឋមន្ត្រីបូលីវី បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិ លោក អ៊ែដម៉ាន់ឌូ នូវីលឡូ (Edmundo Novillo) បានឆ្លងជំងឺនេះដូចគ្នា និងស្ថិតក្នុងស្ថានភាពនឹងនរ។

គួរបញ្ជាក់តាមអ្នកនាំពាក្យប្រធានាធិបតីបូលីវីឲ្យដឹងថា អនុរដ្ឋមន្ត្រីមួយចំនួនទៀត ក៏បានធ្វើតេស្តវិជ្ជមាន COVID-19 ផងដែរ ប៉ុន្តែព័ត៌មានលម្អិតបន្ថែមពីនេះ មិនត្រូវបានចេញផ្សាយនោះទេ។ គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ (ពេលវេលានៅអាមេរិកឡាទីន) ប្រទេសបូលីវីមានអ្នកឆ្លង COVID-19 សរុប ១៦២,៦៦១ករណី ក្នុងនោះស្លាប់ ៩,២០១នាក់ និងជាសះស្បើយវិញ ១៣៣,២៤៧នាក់៕

ដកស្រង់ពី៖ Fresh News