Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការសម្លាប់ជាគោលដៅ នៅតែបន្តមាននៅក្នុងប្រទេសអាហ្គានីស្ថាន

  • បោះពុម្ព

ក្រុមមន្រ្តី បាននិយាយកាលពីថ្ងៃច័ន្ទថា ការសម្លាប់ជាគោលដៅភាគច្រើនក្នុងទម្រង់គ្រាប់បែកម៉ាញ៉េទិចដ៏សាហាវ កំពុងបន្តទាមទារយកអាយុជីវិតរបស់ប្រជាជនអាហ្វហ្កានីស្ថាន ខណះពួកគេចំនួន ១១ នាក់ ដែលភាគច្រើនជាជនស៊ីវិល ត្រូវបានសម្លាប់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលញាំញីដោយក្រុមសកម្មប្រយុទ្ធមួយនេះ។

ការសម្លាប់ជាគោលដៅ កំពុងកើនឡើង នៅពេលក្រុមចរចារបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងក្រុមតាលីបង់ គ្រោងនឹងបន្តកិច្ចចរចាសន្តិភាពនៅទីក្រុង Doha នៅថ្ងៃអង្គារ បន្ទាប់ពីការសម្រាកអស់រយៈពេលជាងបីសប្តាហ៍។

អ្នកសង្កេតការណ៍ក្នុងតំបន់ បាននិយាយថា “ក្រុមសកម្មប្រយុទ្ធតាលីបង់ បានបង្កើនឧប្បត្តិហេតុហិង្សា នៅក្នុងរូបភាពនៃការសំលាប់ជាគោលដៅ ដៃម្ខាង គឺចង់បំភ័យប្រជាជន និងម្ខាងទៀត ចង់ទទួលបានសម្បទាន នៅពេលពិភាក្សានៅលើតុចរចា” ។

ទោះយ៉ាងណាក្រុមតាលីបង់ បានច្រានចោលការពាក់ព័ន្ធរបស់ខ្លួន នៅក្នុងការសម្លាប់ជាគោលដៅ ដោយនិយាយថា ក្រុមខ្លួន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តការចរចាសន្តិភាពនៅថ្ងៃអង្គារ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអង្គារ៍។