Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឡាវនឹងចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបុគ្គលិកសុខាភិបាលថែមទៀត ក្រោយការចាក់លើមនុស្សជាង១០០នាក់ មិនបង្ហាញផលប៉ះពាល់អ្វី

  • បោះពុម្ព

  (វៀងច័ន្ទ)៖ អាជ្ញាធរសុខាភិបាលនៃប្រទេសឡាវនាថ្ងៃពុធនេះ បានឲ្យដឹងថា ក្រុមបន្ទាប់ទៀតនៃបុគ្គលិកសុខាភិបាលជួរមុខ ត្រូវបានកំណត់ថានឹងទទួលបានការចាក់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 បន្ទាប់ពីមនុស្សច្រើនជាង១០០នាក់ ដែលត្រូវបានចាក់វ៉ាក់សាំងនាពេលកន្លងទៅ មិនបង្ហាញផលប៉ះពាល់អវិជ្ជមានអ្វី។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃពុធ ទី០៦ ខែមករា ឆ្នាំ២០២១។

យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ឡាវ Vientiane Times នៅថ្ងៃពុធនេះ អនុរដ្ឋមន្រ្តីសុខាភិបាលឡាវ លោក ភូធន មួងប៉ាក់ (Phouthone Muongpak) បាននិយាយថា ការចាក់វ៉ាក់សាំង COVID-19 ដែលបានចាប់ផ្តើមជាលើកដំបូងកាលពី ចុងខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងប្រទេសលោក បានផ្តល់លទ្ធផលយ៉ាងល្អប្រសើរ ដោយពុំមានផលប៉ះពាល់អវិជ្ជមាន ឬអាការៈចម្លែកអ្វីនោះទេ។

គួរបញ្ជាក់ថា កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២០ បុគ្គលិកសុខាភិបាលឡាវមួយក្រុមដំបូងទទួលបានការចាក់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ហើយកាលពីខែធ្នូ ឆ្នាំដដែល មួយក្រុមទៀតក៏ទទួលបានការចាក់ដូចគ្នា។

ពាក់ព័ន្ធនឹងករណីឆ្លងសរុបនៃជំងឺ COVID-19 នៅក្នុងប្រទេសឡាវ វិញ គឺបន្តស្ថិតនៅត្រឹម៤១ករណីដដែល ក្នុងនោះ៤០នាក់បានជាសះស្បើយ និងម្នាក់កំពុងស្ថិតក្រោមការតាមដាននៅមន្ទីរពេទ្យ។ ឡាវបានរកឃើញករណីឆ្លង COVID-19 ជាលើកដំបូងនៅក្នុងប្រទេសខ្លួន កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០៕

ដកស្រង់ពី៖ Fresh News