Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ម៉ៃក៍ ភែន នឹងមិនរារាំងសភាទទួលស្គាល់ជ័យជម្នះរបស់លោក បៃដិន ឡើយ, ទោះជាមានសម្ពាធពីលោក ត្រាំ ក៏ដោយ

  • បោះពុម្ព

(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence) នឹងបំពេញការងារតាមតួនាទីរបស់ខ្លួន ដោយនឹងមិនប្រឆាំងជំទាស់ទៅនឹងការទទួលស្គាល់ជាផ្លូវការ លើជ័យជម្នះរបស់លោក ចូ បៃដិន ពីសំណាក់សភាទាំងពីររបស់សហរដ្ឋអាមេរិកនោះទេ បើទោះជាមានការដាក់សម្ពាធពីលោកប្រធានាធិបតី ដូណាល់ ត្រាំក៏ដោយ។

នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី០៦ ខែមករា ឆ្នាំ២០២១។ លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានបង្កើនការដាក់សម្ពាធ ដោយស្នើឱ្យលោក ម៉ៃក៍ ភែន ប្រឆាំងជំទាស់ ឬបិទខ្ទប់ការទទួលស្គាល់ជាផ្លូវការនូវជ័យជម្នះរបស់ លោក បៃដិន កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ពីសំណាក់សភាអាមេរិកទាំងពីរ ដែលនឹងត្រូវបើកសម័យប្រជុំដំបូងនៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។

ប៉ុន្តែ បើតាមទីប្រឹក្សារបស់លោក ម៉ៃក៍ ភែន អនុប្រធានាធិបតីអាមេរិករូបនេះ បានប្រាប់លោក ត្រាំ ថាលោកគ្មានគម្រោងធ្វើអន្តរាគមន៍ ហើយលោកក៏គ្មានអំណាចតាមផ្លូវច្បាប់ដើម្បី រារាំងមិនឱ្យសភាទទួលស្គាល់លោក បៃដិន ជាប្រធានាធិបតីថ្មីនោះដែរ។

គួរបញ្ជាក់ថា អនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន នឹងត្រូវធ្វើជាប្រធានដឹកនាំសម័យប្រជុំនៃសភាអាមេរិក នៅថ្ងៃពុធនេះ នៅក្នុងការរាប់សន្លឹកឆ្នោតដែលអង្គបោះឆ្នោត បានបោះឆ្នោតជូនលោក បៃដិន និងលោក ត្រាំ កាលពីថ្ងៃទី១៤ ខែធ្នូកន្លងទៅ ហើយក៏ជាពេលដែលមុខមាត់ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក នឹងត្រូវបានប្រកាស ជាចុងក្រោយ ផងដែរ។

អង្គបោះឆ្នោតទាំង ៥៣៨នាក់ ដែលជាអ្នកបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកដោយផ្ទាល់ បានបោះឆ្នោតគាំទ្រលោក ចូ បៃដិន ក្នុងសំឡេង៣០៦រូប ដោយឈ្នះលើ លោក ត្រាំ ដែលទទួលបាន ២៣២រូប។ តាមរយៈចំនួនអង្គបោះឆ្នោតនេះ លោក បៃដិន នឹងក្លាយជាប្រធានាធិបតីអាមេរិកទី៤៦ ដែលនឹងត្រូវស្បថចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២០ ខែមករានេះ៕

ដកស្រង់ពី៖ Fresh News