Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋធានីវ៉ាស៊ីនតោន ត្រូវបានដាក់ក្នុងភាពអាសន្ន ១៥ថ្ងៃបន្ថែមទៀត ដោយសារបារម្ភពីអំពើហិង្សា

  • បោះពុម្ព

(វ៉ាស៊ីនតោន)៖ អភិបាលរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី លោកស្រី Muriel Bowser នៅយប់ថ្ងៃពុធសប្ដាហ៍នេះ បានសម្រេចចិត្តអូសបន្លាយការដាក់រដ្ឋធានីមួយនេះក្នុងភាពអាសន្ន រយៈពេល១៥ថ្ងៃ ពោលគឺរហូតដល់ក្រោយលោក ចូ បៃដិន ស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក នៅថ្ងៃទី២០ ខែមករានេះ។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែមករា ឆ្នាំ២០២១។ ការប្រកាសដាក់ចេញបទបញ្ជាថ្មីខាងលើរបស់លោកស្រី Muriel Bowser កើតមានឡើង បន្ទាប់ពីលោកស្រី បានប្រកាសដាក់បម្រាមគោចរលើរដ្ឋធានីវ៉ាស៊ីនតោន ចាប់ពីយប់ថ្ងៃពុធ រហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ឆ្លើយតបទៅនឹងភាពចលាចល នៅឯវិមានសភាអាមេរិក។

នៅរសៀលថ្ងៃពុធសប្តាហ៍នេះ ក្រុមកុបករគាំទ្រលោក ដូណាល់ ត្រាំ បានចូលកាន់កាប់វិមានសភាអាមេរិក និងប្រឈមគ្នាជាមួយអាជ្ញាធរអស់រយៈពេលរាប់ម៉ោង មុនពេលពួកគេត្រូវបានអាជ្ញាធរបង្រ្កាបឲ្យចេញទៅវិញ នៅវេលាល្ងាច ថ្ងៃដដែល។ ប៉ូលិសអាមេរិក ក៏បានរកឃើញ គ្រាប់បែកច្នៃចំនួន ០២គ្រាប់ នៅក្បែរគណៈកម្មាធិការជាតិបក្សប្រជាធិបតេយ្យ និងគណៈកម្មាធិការជាតិបក្ស សាធារណរដ្ឋផងដែរ។

ចំណែកនៅ ក្នុងបរិវេណវិមាន Capitol Hill អាជ្ញាធរបានរកឃើញរថយន្តមួយគ្រឿង ដែលមានកាំភ្លើងវែងមួយដើម និងគ្រាប់បែកសាំងមួយចំនួន។ ក្រុមកុបករគាំទ្រលោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រុកចូលអុកឡុកវិមានសភា (Capitol Hill) ដើម្បីព្យាយាមរារាំងដល់ ការទទួលស្គាល់ជ័យជម្នះរបស់លោកជាប្រធានាធិបតីអាមេរិកថ្មី។

បើតាមប៉ូលិសអាមេរិក មនុស្សសរុបចំនួន ០៤នាក់បានស្លាប់ នៅក្នុងភាពចលាចលនេះ។ គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ មកទល់នឹងពេលនេះ មិនបានទទួលស្គាល់លទ្ធផលបោះឆ្នោតនោះទេ ដោយនៅតែបន្តចោទប្រកាន់ដដែលថាការបោះឆ្នោតប្រធានាធិបតីកាលពី ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានលួចបន្លំ។

ការប្រកាន់ជំហរបែបនេះរបស់លោក ត្រាំ ត្រូវបានគេមើលឃើញថាគឺជាផ្នែកមួយនៃការលើកទឹកចិត្តឱ្យក្រុមអ្នកគាំទ្ររបស់លោក ធ្វើបាតុកម្ម និងសម្រុកចូលសភា ដើម្បីប្រឆាំងលទ្ធផលបោះឆ្នោត៕

ដកស្រង់ពី៖ Fresh News