Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Facebook តែងតាំងបុគ្គលិកជាន់ខ្ពស់ទទួលបន្ទុកផ្នែកសិទ្ធិស៊ីវិល និងតស៊ូមតិ ​​​​(Video inside)

  • បោះពុម្ព

(អាមេរិក)៖ ក្រុមហ៊ុន Facebook Inc បានប្រកាសតែងតាំងលោក Roy Austin Jr. ជាបុគ្គលិកជាន់ខ្ពស់ទទួលបន្ទុកការពារ សិទ្ធិ ស៊ីវិល និងការតស៊ូមតិ ដែលនឹងចាប់ផ្ដើមចូលកាន់តំណែងពីថ្ងៃទី១៩ ខែមករា ខាងមុខនេះ ។

នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ តាមការបញ្ជាក់ពី Facebook បានឱ្យដឹងថា លោក Austin នឹងជួយការងារ Facebook ក្នុងការបង្កើតអង្គភាពថ្មីមួយដែល ទទួល បន្ទុក ផ្នែកច្បាប់ស៊ីវិល ដែលអង្គភាពនេះប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហា និងទំនាស់ផ្សេងៗពាក់ព័ន្ធផ្លូវច្បាប់។

លោក Roy Austin Jr. ត្រូវបានគេដឹងថា ជាមេធាវី និងអ្នកច្បាប់ ដែលមានបទពិសោធន៍ប្រមាណជាង ៣០ឆ្នាំ ជាពិសេសគឺបានបម្រើ ការងារនៅក្នុងនាយកដ្ឋានជាច្រើននៃរដ្ឋាបាលការិយាល័យប្រធានាធិបតីសហរដ្ឋអាមេរិក ដោយក្នុងនោះលោកក៏បានបង្កើតក្រុមការងារ ផ្នែក ច្បាប់មួយជាមួយនឹងលោកប៉ារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតីសហរដ្ឋអាមេរិក៕

ដកស្រង់ពី៖ Fresh News