Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្ទីរប៉ង់តាហ្គោន អនុញ្ញាត ឲ្យពង្រាយកងកម្លំាង ១.៣០០នាក់ បន្ថែម នៅអ៊ីរ៉ាក់

  • បោះពុម្ព

វ៉ាស៊ីនតោន ៖ អ្នកនាំពាក្យ មន្ទីរប៉ង់តាហ្គោន អាម៉េរិក បាននិយាយ កាលពីថ្ងៃសុក្រ ទី១៩ ខែធ្នូថា កងកម្លំាងអាម៉េរិក រហូតដល់ ១.៣០០នាក់ ក្នុងនោះ មានប្រមាណ ១.០០០នាក់ នឹងត្រូវចាប់ផ្តើម ដើម្បីពង្រាយ នៅក្នុងប្រទេសអ៊ីរ៉ាក់ នៅចុងខែមករា ឆ្នាំក្រោយ ដើម្បីជួយដល់ កងសន្តិសុខប្រទេសនេះ ប្រយុទ្ធប្រឆំាង នឹងក្រុមឧទ្ទាមរដ្ឋ ឥស្លាម (IS) ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃសៅរ៍ ទី២០ ខែធ្នូ ឆ្នាំ២០១៤ នេះ បានឲ្យដឹង ដោយផ្អែកតាមការ លើកឡើងរបស់លោក ចន ឃឺបប៊ី លេខាធិការព័ត៌មាន ក្រសួងការពារ ជាតិអាម៉េរិក នៅក្នុងសន្និសីទ សារព័ត៌មាន នៅមន្ទីរប៉ង់តាហ្គោនថា «បេសកកម្មរបស់ពួកគេ នឹងត្រូវធ្វើការបណ្តុះបណ្តាល និងផ្តល់ជំនួយដល់ កងកម្លំាងអ៊ីរ៉ាក់ » ។

លោកលើកឡើងថា ការដាក់ពង្រាយ កងកម្លាំងកាលពីថ្ងៃសុក្រ (ពេលវេលានៅអាម៉េរិក) គឺជាផ្នែកមួយនៃការបន្ថែម កងកម្លំាងចំនួន ១.៥០០នាក់ ដែលប្រធានាធិបតីអាម៉េរិក បានអនុញ្ញាតកាលពី ខែវិច្ឆិកាកន្លងទៅ ។ លោក ឃឺបប៊ី បន្ថែមទៀតថា ក្រុមផ្តល់ប្រឹក្សា យោធាអាម៉េរិក នឹងត្រូវប្រតិបត្តិការនៅតំបន់ អាន់បា និងនៅភាគខាង ជើងទីក្រុង បាកដាដ និងបេសកកម្មរួម ដែលត្រូវ បានបង្កើតឡើង ដើម្បីបណ្តុះបណ្តាល ដល់កងពល របស់អ៊ីរ៉ាក់ ប្រមាណ ១២កងពល ក្នុងនោះមាន ០៩កងពល មកពីកងកម្លំាង សន្តិសុខអ៊ីរ៉ាក់ និង០៣ទៀត មកពីក្រុមអ្នកប្រយុទ្ធ ពួកឃឺដ ៕

ដកស្រង់ពី៖ដើមអម្ពិល