Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក បៃដិន នឹងតែងតាំងអ្នកជំនាញនយោបាយការបរទេសម្នាក់ ឲ្យកាន់តំណែងថ្មីមួយដែលផ្តោតលើតំបន់អាស៉ី ចំពោះមុខភាពតានតឹងជាមួយចិន ​​​​(Video inside)

  • បោះពុម្ព

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន ត្រូវគេរំពឹងថា នឹងតែងតាំងអ្នកជំនាញជើងចាស់ម្នាក់ខាងគោលនយោបាយការបរទេស គឺលោក ខឺត ឃែមប៊ែល (Kurt Campbell) ឲ្យកាន់មុខតំណែងបង្កើតថ្មីមួយនៅសេតវិមាន ដែលទទួលបន្ទុកគោលនយោបាយសម្រាប់តំបន់អាស៉ី។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Financial Times នៅថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១។ យោងតាមប្រភពពីបុគ្គល៣រូបដែលជិតស្និទ្ធនឹងគម្រោងខាងលើ បានឲ្យដឹងថា លោក បៃដិន នឹងប្រកាសពីការតែងតាំងលោក Campbell ដែលជាអតីតមន្រ្តីជាន់ខ្ពស់ម្នាក់នៅក្រសួងការពារជាតិអាមេរិក និងធ្លាប់បម្រើជាមន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៉ី អំឡុងរដ្ឋបាលអតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា ផងដែរនោះ ក្នុងពេលឆាប់ៗ។

កាលពីចុងឆ្នាំមុន សារព័ត៌មាន Financial Times ធ្លាប់បានរាយការណ៍ថា លោក ចូ បៃដិន កំពុងពិចារណាបង្កើតមុខតំណែងថ្មីមួយ នៅក្នុងក្រុមប្រឹក្សាសន្តិសុខជាតិនៃសេតវិមាន ដោយសារសារសំខាន់កាន់តែខ្លាំងៗនៃការត្រូវប្រឈមមុខតទល់បញ្ហាជាច្រើនពាក់ព័ន្ធនឹងចិន។

នៅពេលឡើងកាន់អំណាចជាផ្លូវការនៅថ្ងៃទី២០ ខែមករា (ពេលវេលានៅអាមេរិក) លោក បៃដិន នឹងត្រូវប្រឈមជាមួយបញ្ហាចម្រុះទាក់ទងនឹងចិន ចាប់តាំងពីបញ្ហានៅហុងកុង បញ្ហាកោះតៃវ៉ាន់ រហូតដល់បញ្ហាជម្លោះពាណិជ្ជកម្ម។

លោក បៃដិន ក៏នឹងត្រូវសម្រេចថា តើគួរមិនគួររក្សាវិធានការក្តៅមួយចំនួនលើចិន ដែលលោក ត្រាំ បានដាក់ចេញអំឡុងរយៈពេលប៉ុន្មានខែចុងក្រោយនៃអាណត្តិរបស់ខ្លួនផងដែរ៕

ដកស្រង់ពី៖ Fresh News