Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ចូ បៃដិន បញ្ចេញផែនការកញ្ចប់ថវិកា ១.៩ទ្រីលានដុល្លារ សង្រ្គោះសេដ្ឋកិច្ចពីកូវីដ-១៩

  • បោះពុម្ព

(វែលមីងតុន)៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ចូ បៃដិន បានបញ្ចេញផែនការកញ្ចប់ថវិកា ១.៩ទ្រីលានដុល្លារ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយនិយាយថាការពង្រឹង ការវិនិយោគ គឺត្រូវការជាចំាបាច់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងពន្លឿនការចែកចាយវ៉ាក់សាំង COVID-19 សំដៅធ្វើឱ្យជំងឺឆ្លងរាតត្បាតសកលមួយនេះ ស្ថិតនៅក្រោមការ គ្រប់គ្រង។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១។ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីឆ្នាំ២០២០ លោក ចូ បៃដិន ធ្លាប់បានសន្យាថានឹងយកចិត្តទុកលើ COVID-19 ច្រើនជាងលោក ដូណាល់ ត្រាំ ហើយថានឹងស្នើឡើង នូវកញ្ចប់ថវិកាសង្រ្គោះ ដើម្បីឆ្លើយតបទៅនឹង COVID-19 និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។

លោក បៃដិន ដែលនឹងត្រូវស្បថឡើងកាន់តំណែងប្រធានាធិបតីអាមេរិកជាផ្លូវការ នៅថ្ងៃទី២០ ខែមករានេះ ក៏ធ្លាប់បានលើកឡើងដែរថា លោកនឹងប្រើពេល ១០០ថ្ងៃ ដើម្បីទប់ទល់ការឆ្លងរាតត្បាតវីរុសកូរ៉ូណា ក្នុងនោះមានដូចជាការតម្រូវឲ្យពាក់ម៉ាសទូទាំង ប្រទេសជាដើម។

គួរបញ្ជាក់ថា ផែនការកញ្ចប់ថវិកា ១.៩ទ្រីលានដុល្លាររបស់លោក ចូ បៃដិន ក្នុងនោះរួមមាន ៤១៥ពាន់លានដុល្លារ សម្រាប់ជំរុញសកម្មភាពឆ្លើយតបនឹង COVID-19 និងការដាក់ ឱ្យប្រើប្រាស់វ៉ាក់សាំង ខណៈ១ទ្រីលានដុល្លារ គឺប្រើប្រាស់ជាជំនួយដោយផ្ទាល់សម្រាប់ប្រជាជនអាមេរិក និង៤៤០ពាន់លានដុល្លារ សម្រាប់សហគ្រាសខ្នាតតូច និងសហគមន៍ ទាំងឡាយដែលរងគ្រោះធ្ងន់ធ្ងរដោយសារ COVID-19។

លើសពីនេះទៅទៀត តាមរយៈផែនការកញ្ចប់ថវិកានេះ ប្រាក់ឧបត្ថម្ភដល់ប្រជាជនអាមេរិក នឹងត្រូវដំឡើងពី៦០០ដុល្លារ ដល់ ១,៤០០ដុល្លារ ហើយប្រាក់ឧបត្ថម្ដសម្រាប់ ប្រជាជនអាមេរិកដែលបាត់បង់ការងារធ្វើ នឹងត្រូវដំឡើងពី៣០០ដុល្លារ ដល់៤០០ដុល្លារ ក្នុងរយៈពេលមួយសប្ដាហ៍ ដែលនឹងមានសុពលភាពដល់ខែកញ្ញា។

តែកញ្ចប់ថវិកា ទាំងនេះ នៅត្រូវការដាក់ជូនសភាទាំង២ របស់សហរដ្ឋអាមេរិក ត្រួតពិនិត្យ និងអនុម័តជាមុនសិន៕

ដកស្រង់ពី៖ Fresh News