Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ចូ បៃដិន មានផែនការរួចជាស្រេច ដើម្បីដោះស្រាយវិបត្តិធំៗ ដែលអាមេរិកកំពុងប្រឈមមុខ, នេះបើតាមមន្ត្រីជំនិតរបស់លោកផ្ទាល់

  • បោះពុម្ព

 (វ៉ាស៊ីនតោន)៖ ទីប្រឹក្សាកំពូលម្នាក់របស់ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ចូ បៃដិន បាននិយាយថា រដ្ឋបាលថ្មីរបស់លោក បៃដិន មានផែនការរួចជាស្រេច ដើម្បីដោះស្រាយវិបត្តិជាច្រើនរបស់ប្រទេសជាតិ ខណៈពិធីស្បថចូលកាន់តំណែងកាន់តែខិតជិតចូលមកដល់ ហើយលោក ដូណាល់ ត្រាំ កំពុងប្រឈមមុខនឹងនីតិវិធីដកតំណែងជាលើកទី ២ ផងដែរ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១។

តាមរយៈបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យម្សិលមិញ លោក រ៉ូន ក្លេន (Ron Klain) ជាអនាគតនាយសេនាធិការសេតវិមានរបស់លោក បៃដិន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ព្រឹត្តិការណ៍ដែលបានកើតឡើងកាលពីប៉ុន្មានសប្ដាហ៍មុននេះ បានបង្ហាញយ៉ាងច្បាស់ថា ព្រលឹងជាតិអាមេរិកត្រូវបានបំផ្លាញប៉ុណ្ណា ហើយចំាបាច់ត្រូវស្ដារវាឡើងវិញ។

ការងារមួយនេះនឹងចាប់ផ្ដើមនៅថ្ងៃពុធ ទី២០ ខែមករានេះ ហើយយើងមានផែនការជាច្រើន ដើម្បីដោះស្រាយវិបត្តិទាំងនោះ»។

គួរបញ្ជាក់ថា លោក ចូ បៃដិន នឹងត្រូវស្បថចូលកាន់តំណែង ជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកជាផ្លូវការ នៅថ្ងៃពុធ ទី២០ ខែមករានេះ។

មុនឡើងស្បថចូលកាន់តំណែង លោក បៃដិន ក៏បានបង្ហាញពីផែនការមួយចំនួនផងដែរ ក្នុងនោះរួមមានកញ្ចប់ថវិកា ១.៩ទ្រីលានដុល្លារ ដើម្បីសង្រ្គោះសេដ្ឋកិច្ច និងការចាក់វ៉ាក់សាំងប្រជាជនឱ្យបាន ១០០លាននាក់ នៅថ្ងៃ ១០០ថ្ងៃដំបូងនៃការឡើងកាន់តំណែងរបស់លោក។

ពិធីស្បថចូលកាន់តំណែង នឹងត្រូវប្រពឹត្តទៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដែលកំពុងស្ថិតនៅក្រោមការរឹតបន្តឹងសន្តិសុខមិនធ្លាប់មាន បន្ទាប់ពីការផ្ទុះភាពចលាចល និងអំពើហង្សានៅឯវិមានសភាកាលពីថ្ងៃទី០៦ ខែមករា ដែលបណ្ដាលឱ្យមនុស្ស ០៥នាក់ស្លាប់ និងបានធ្វើឲ្យមុខមាត់អាមេរិក ត្រូវអាប់ឱនជាប្រវត្តិសាស្ត្រនោះ៕

ដកស្រង់ពី៖ Fresh News