Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្នុង១ថ្ងៃអ្នកជំងឺ ១,៨៤៦នាក់ស្លាប់នៅសហរដ្ឋអាមេរិក ខណៈមនុស្សជាង ១៧ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩

  • បោះពុម្ព

 (វ៉ាស៊ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៧៤,៥៦០នាក់ទៀតបានឆ្លង COVID-19 ខណៈអ្នកជំងឺ ១,៨៤៦នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២៤,៤៨២,០៥០ករណី ក្នុងនោះមាន អ្នកស្លាប់សរុបចំនួន ៤០៧,២០២នាក់ និងជាសះស្បើយឡើងសរុបចំនួន ១៤,៤២៨,៤៩៧នាក់។

គួរបញ្ជាក់ថា អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក គឺលោក អាន់ថូនី ហ្វូស៊ី (Anthony Fauci) បាននិយាយថា គោលដៅរបស់ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន (Joe Biden) ក្នុងការចែកចាយវ៉ាក់សាំង COVID-19 ចំនួន ១០០លានដូសក្នុងរយៈពេល ១០០ថ្ងៃដំបូង នៃការកាន់តំណែងប្រធានាធិបតីរបស់លោក គឺពិតជារឿងដែលអាចធ្វើទៅបាន៕

ដកស្រង់ពី៖ Fresh News