Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Elon Musk ណែនាំដល់ CEO ទាំងអស់គួរតែឈប់ចំណាយពេលច្រើនអង្គុយក្នុងកិច្ចប្រជុំ គួរចូលរួមដោយផ្ទាល់ក្នុងការបង្កើតផលិតផល និងសេវាកម្មថ្មីរបស់ក្រុមហ៊ុនវិញ

  • បោះពុម្ព

 (អាមេរិក)៖ លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានថ្លែងជំរុញ និងណែនាំដល់ CEO ក្រុមហ៊ុនផ្សេងៗ ជាពិសេសមេដឹកនាំក្រុមហ៊ុនអាមេរិកទាំងអស់ គួរតែចូលរួមក្នុងការកែលម្អផលិតផល និងសេវាកម្មដោយផ្ទាល់របស់ក្រុមហ៊ុន ជាជាងអង្គុយតែមើលរបាយការណ៍ ឬស្តាប់បទបង្ហាញនានាក្នុងកិច្ចប្រជុំញឹកញាប់។

នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន The Wall Street Journal។ លោក Elon Musk បានថ្លែងថា គួរតែបោះបង់ចោលការអង្គុយប្រជុំ ហើយមកចូលរួមធ្វើការអភិវឌ្ឃន៍ កំណែទម្រង់ទៅលើផលិតផល ឬសេវាកម្មរបស់ក្រុមហ៊ុនខ្លួនដោយផ្ទាល់វិញ។

វាមិនមែនថា ការអង្គុយប្រជុំ ឬស្ដាប់បទបង្ហាញវាមិនល្អនោះទេ ព្រោះវាបានចំណាយពេលវេលាឥតប្រយោជន៍ជាច្រើន ផ្ទុយទៅវិញ ការចូលរួមអនុវត្តជាក់ស្តែងទៅលើការបង្កើតនូវផលិតផល ឬសេវាកម្មថ្មី វាបានធ្វើឲ្យក្រុមការងារមានភាពកក់ក្ដៅ និងកម្លាំងចិត្ត ហើយអ្នកផ្ទាល់ក៏បានដឹងពីផលលំបាកផ្សេងៗផងដែរ។

លោក Musk បានថ្លែងប្រាប់សារព័ត៌មាន The Wall Street Journal ថា «គួរតែចំណាយពេលតិចលើផ្នែកហិរញ្ញវត្ថុ ចំណាយពេលតិចលើការប្រជុំ ចំណាយពេលតិចលើការរៀបចំផែនការ តែគួរចំណាយពេលឲ្យបានច្រើនបំផុតទៅលើការបង្កើតនូវផលិតផលថ្មីដ៏អស្ចារ្យ»៕

ដកស្រង់ពី៖ Fresh News