Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហប្រជាជាតិ ​តម្រូវ​ឲ្យ ​អ៊ីស្រាអែល​ សង​​លីបង់ ​៨៥០​លាន​ដុល្លារ​ ដោយសារ​ករណី​ កំពប់​ធ្លាយ​ ប្រេង​កាត​

  • បោះពុម្ព

មហាសន្និបាត នៃអង្គការ សហប្រជាជាតិ បានអនុម័ត ដំណោះស្រាយ មួយកាលពីថ្ងៃសុក្រ ដោយតម្រូវ ឲ្យប្រទេស អ៊ីស្រាអែល សងប្រទេស លីបង់ ចំនួន ៨៥០លានដុល្លារ នៅក្នុងក្ដីអន្ដរាយមួយ ដោយសារតែ កំពប់ធ្លាយប្រេងកាត បង្កឡើងដោយ ការវាយប្រហារតាមអាកាស មួយរបស់ អ៊ីស្រាអែល ទៅលើ កន្លែងស្ដុកប្រេងកាត នៅពេលប្រទេស អីុស្រាអែល ធ្វើសង្គ្រាម ជាមួយក្រុម Hezbollah កាលពីខែកក្កដា ឆ្នាំ២០០៦នោះ។

អង្គសន្និបាត បានបោះឆ្នោត សម្រេច ១៧០ទល់ នឹង៦សំឡេង ក្នុងការអនុម័ត ដំណោះស្រាយ ជាមួយ ៣សំឡេងអនុប្បវាទ ។ ប្រទេស អ៊ីស្រាអែល សហរដ្ឋអាមេរិក កាណាដា អូ្រស្ដាលី មីក្រូណេសីុ និងម៉ាស្ហាល អាយឡេនដ៍ បោះឆ្នោតថា "ទេ" ។ ដំណោះស្រាយ តាមរយៈ មហាសន្និបាតនោះ នៅមិនទាន់មានលក្ខណៈ ស្របច្បាប់មែនពិត ប៉ុន្ដែបានឆ្លុះបញ្ចាំង ឲ្យឃើញពីមតិពិភពលោកនោះហើយ ។

ខាងបេសកកម្ម ប្រចាំអង្គការ សហប្រជាជាតិ នៃប្រទេស អ៊ីស្រាអែល នៅពុំទាន់ឆ្លើយតបភ្លាមៗ នៅឡើយទេ ចំពោះការស្នើសុំ ឲ្យមានការអធិប្បាយ ។  មហាសន្និបាត បានបង្ហាញ ឲ្យដឹងតាម ការសរុបសន្និដ្ឋានថា នៅក្នុងរបាយការណ៍ មួយដែលត្រូវបាន ធ្វើឡើងដោយអគ្គលេខាធិការ នៃអង្គការ សហប្រជាជាតិលោក Ban Ki-moon ថា បានសិក្សាឃើញថា តម្លៃនៃការអន្ដរាយ ចំពោះប្រទេសលីបង់កើន ឡើងដល់ ៨៥៦.៤លានដុល្លារ នៅឆ្នាំ២០១៤ ។

មហាសន្និបាត បានទាមទារ ឲ្យប្រទេសអ៊ីស្រាអែល ត្រូវតែសងការ ជួសជុល ការខូចខាតនេះ ។ ឯកអគ្គរដ្ឋទូត ប្រចាំអង្គការសហប្រជាជាតិលោក Nawaf Salam នៃប្រទេសលីបង់ និយាយថា ប្រទេសរបស់ លោកចាត់ទុកថា ដំណោះស្រាយនេះ ជាការចម្រើនជឿនលឿនចម្បង ពីព្រោះវា បានកំណត់ទៅលើ ការទូទាត់សង ជួសជុលក្ដីអន្ដរាយ ៕

 

ដកស្រង់ពី ៖កម្ពុជាថ្មី