Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិន រកឃើញអ្នកឆ្លងកូវីដ-១៩ ច្រើនជាង១០០នាក់ ៧ថ្ងៃជាប់ៗគ្នា

  • បោះពុម្ព

(សៀងហៃ)៖ អាជ្ញាធរសុខាភិបាលចិន នៅថ្ងៃអង្គារនេះ បានរាយការណ៍ពីការរកឃើញ COVID-19 ច្រើនជាង១០០ករណីថ្មី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ សម្រាប់ រយៈពេល៧ថ្ងៃជាប់ៗគ្នា ខណៈវិធានការរឹតត្បិតនានាត្រូវបានរឹតបន្តឹងកាន់តែខ្លាំង។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១។ បើតាមអាជ្ញាធរសុខាភិបាលចិន ពេញមួយថ្ងៃចន្ទម្សិលមិញ មនុស្ស ១១៨នាក់ បានឆ្លង COVID-19 បើធៀបទៅនឹងកាលពីថ្ងៃអាទិត្យកន្លងទៅ មាន១០៩ករណី។

នៅក្នុងចំណោម ករណីឆ្លងថ្មីទាំង១១៨ខាងលើ មាន១០៦ករីណ ជាករណីឆ្លងនៅក្នុងស្រុកដែលមាន ៤៣ករណីត្រូវបានរាយការណ៍នៅក្នុងខេត្ត Jilin និង៣៥ករណី ត្រូវបានរកឃើញនៅក្នុងខេត្ត Hebei ដែលស្ថិតក្បែររដ្ឋធានីប៉េកាំង។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers បូកបញ្ចូលករណីឆ្លងថ្មីខាងលើ ធ្វើឱ្យចិនមានអ្នកឆ្លង COVID-19 សរុប ៨៨,៤៥៤ នាក់ ក្នុងនោះស្លាប់ ៤,៦៣៥នាក់ និង ជាសះស្បើយឡើងវិញ ៨២,៤៣២នាក់៕

ដកស្រង់ពី៖ Fresh News