Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៥៩នាក់ និងអ្នកជំងឺម្នាក់ទៀតស្លាប់ នៅក្នុងរបាយការណ៍ថ្ងៃពុធនេះ

  • បោះពុម្ព

(បាងកក)៖ នៅក្នុងរបាយការណ៍ COVID-19 សម្រាប់ថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១នេះ ប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺនេះ ៥៩នាក់ថ្មីទៀត ខណៈអ្នកជំងឺម្នាក់ផងដែរបានបាត់បង់ជីវិត។

នេះបើតាមការដកស្រង់ ចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ ៥១ករណីជាប្រទេសករណីឆ្លងក្នុងស្រុក និង ០៨ករណីទៀតត្រូវបានចាំចូលពីបរទេស។

សម្រាប់ករណីឆ្លងក្នុងស្រុក ត្រូវបានរកឃើញច្រើនបំផុតនៅក្នុងខេត្ត សាមុត សាខន ដែលជាទីកន្លែងផ្ទុះករណីឆ្លង COVID-19 រលកទី ២ យ៉ាងគំហុក ស្ថិតនៅភាគនិរតីនៃទីក្រុងបាងកក។

បើតាមអាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 របស់ថៃបានឲ្យដឹងទៀតថា អ្នកជំងឺម្នាក់ទៀតដែលបានបាត់បង់ជីវិតនោះ គឺជាស្ត្រីជនជាតិថៃវ័យ ៤៨ឆ្នាំរស់នៅក្នុងស្រុក ម៉ែសូត (Mae Sot) ស្ថិតនៅតាមព្រំដែនភាគខាងលិចប្រទេស និងជាអ្នកដែលធ្លាប់មានទំនាក់ទំនងជិតស្និទ្ធ ជាមួយពលករចំណាកស្រុកមីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃពុធនេះ ប្រទេសថៃមានករណីឆ្លង COVID-19 សរុប ១២,៦៥៤ករណី ក្នុងនោះមានអ្នកស្លាប់សរុប ៧១នាក់ និងជាសះស្បើយឡើងវិញ ៩,៦២១នាក់៕

ដកស្រង់ពី៖ Fresh News