បណ្តាញសង្គម

អ៊ីរ៉ង់ប្រើប្រាស់ យន្តហោះ អត្តឃាត វាយប្រហារ ទីតាំងសត្រូវ

តេហេរ៉ង់៖ យោធារបស់ សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បានប្រើប្រាស់នូវ ប្រភេទយន្តហោះ អត្តឃាត តែគ្មានមនុស្សជិះ កាលពីថ្ងៃសុក្រ ទី២៦ ខែធ្នូ នៅក្នុងសម យុទ្ធយោធា ដែលមាន រយៈពេល ៦ថ្ងៃ ដែលកំពុងប្រព្រឹត្ត ទៅភាគខាងត្បូង និង អាគ្នេយ៍ ប្រទេស។

នេះបើតាមការ អះអាងពីមន្ត្រីកំពូល ផ្នែកយោធា ប្រាប់សារព័ត៌មាន Tasnim របស់រដ្ឋ ។ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃសៅរ៍ នេះដោយលើកឡើងពី សម្តីមេបញ្ជាការ យោធាអ៊ីរ៉ង់ លោកឧត្តមសេនីយ៍ អាហ៍ម៉េដ រ៉េហ្សា ភួដាស្តង់ ថា “យន្តហោះគ្មាន មនុស្សបើក នេះអាចធ្វើការ ហោះហើរ ហើយទម្លាក់ខ្លួនឯង ពីលើអាកាស ចូលទៅកាន់ទីតាំង របស់សត្រូវបាន។

នេះជាគម្រោងការណ៍ ដែលធ្លាប់លើកឡើងតាំងពីឆ្នាំ ២០១៣ មកម្ល៉េះ ។ ” វាត្រូវបាន ចាត់ជាយន្តហោះ ដែលគ្មានសម្លេង និង អាចគេចចេញពី ប្រព័ន្ធចាប់សញ្ញាបាន ថែមទៀត។

គួរបញ្ជាក់ថា យន្តហោះអត្តឃាត ខាងលើនេះ មានឈ្មោះថា UAVs ដែលត្រូវបញ្ជាតាម ប្រព័ន្ធកុំព្យូទ័រ ហើយវាត្រូវបានចាត់ ទុកជាតំណាក់ កាលទីពីរសម្រាប់ ធ្វើការវាយប្រហារតាម ផ្លូវអាកាស នៅពេលដែល យន្តហោះចម្បាំង របស់យោធា មិនអាចចេញ ប្រតិបត្តិការនៅ ទីតាំងរបស់សត្រូវ ដែលកំណត់បាន ។

សមយុទ្ធយោធា រយៈពេល ៦ថ្ងៃនោះ ក៏មានការចូលរួម ពីកងទ័ពជើងគោក និង នាវាជើងទឹកផងដែរ ៕

ដកស្រង់ពី៖ដើមអម្ពិល