Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ធ្លាយឧស្ម័ន ក្នុងកាដ្ឋាន រោងចក្ររ៉េអាក់ទ័រ នុយក្លេអ៊ែរ នៅកូរ៉េខាងត្បូង ស្លាប់ ០៣នាក់

  • បោះពុម្ព

សេអ៊ូល៖ បើតាមទីភ្នាក់ងារ ព័ត៌មាន កូរ៉េខាងត្បូង យ៉ុនហាប់ ចេញផ្សាយកាលពីថ្ងៃសុក្រថា កម្មករចំនួន ០៣នាក់ ត្រូវបានគេបញ្ជាក់ថាស្លាប់ និងម្នាក់ទៀតរបួស ក្រោយឧប្បតិហេតុ ធ្លាយឧស្ម័ន នៅក្នុងកាដ្ឋាន នៃរោងចក្រ រ៉េអាក់ទ័រ នុយក្លេអ៊ែរថ្មី ដែលកំពុងសាងសង់ ស្ថិតនៅភាគ អាគ្នេយ៍ប្រទេស កូរ៉េខាងត្បូង។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពី រាត្រីថ្ងៃសុក្រ ទី២៦ ខែធ្នូថា ក្រុមកម្មករទំាងនោះបាន ថប់ដង្ហើម ក្រោយឧស្ម័នធ្លាយកាល ពីវេលាម៉ោង ៥ និង១៨នាទីល្ងាច ម៉ោងក្នុងតំបន់ ក្នុងកាដ្ឋានសាងសង់ ស៊ីនហ្គូរី លេខ៣ ស្ថិតនៅទីក្រុង អ៊ុលសាន ភាគអាគ្នេយ៍ប្រទេស ។

រោងចក្រដើរ ដោយរ៉េអាក់ទ័រ នុយក្លេអ៊ែរនេះ បើតាមគម្រោង នឹងចាប់ផ្តើមដំណើរការ នៅខែមិថុនា ឆ្នាំ២០១៥ ។ ឧស្ម័ន នីត្រូហ្សែន ត្រូវបានគេជឿជាក់ថា បានធ្លាយចេញពីផ្នែកខាងក្រោម នៃអគារផ្នែកជំនួយ ក្នុងរោងចក្រនោះ ប៉ុន្តែមូលហេតុពិតប្រាកដ កំពុងស្ថិត ក្រោមការស៊ើបអង្កេត ។ ចំណែកក្រសួងសុវត្ថិភាពជាតិ របស់កូរ៉េខាងត្បូង បានឲ្យដឹងផងដែរថា មិនមានការធ្លាយជាតិវិទ្យុ សកម្មណាមួយនោះទេ បន្ទាប់ពីឧប្បតិហេតុ ធ្លាយឧស្ម័ននេះកើតឡើង ៕

ដកស្រង់ពី៖ដើមអម្ពិល