Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជើងហោះហើរ អ៊ែរអេស៊ា បាត់ការទាក់ទង

  • បោះពុម្ព

ឥណ្ឌូនេស៊ី៖ បណ្តាញព័ត៌មាន របស់ឥណ្ឌូនេស៊ី បានចេញផ្សាយ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤នេះ ថាជើងហោះហើរ QZ 8501 របស់ក្រុមហ៊ុន អាកាសចរណ៍ អ៊ែរអេស៊ា (Air Asia) បានបាត់ការទាក់ទង ពេលកំពុងហោះចេញ ពីប្រទេសឥណ្ឌូនេស៊ី ទៅ កាន់ប្រទេសសិង្ហបុរី ។

មន្រ្តីដឹកជញ្ជូន ឥណ្ឌូនេស៊ី បានបញ្ជាក់ថា នៅលើយន្តហោះ ដែលបាត់ការទាក់ទង មានមនុស្សសរុប ១៥៥នាក់ ទាំងអ្នកដំណើរ និងអ្នកបម្រើការ លើយន្តហោះ ។ យន្តហោះបានបាត់ការ ទាក់ទង នៅវេលាម៉ោងប្រមាណ ៦ និង ១៥នាទី ព្រឹកម៉ោងក្នុងតំបន់ ។

លោក Hadi Mustofa បានបញ្ជាក់ទៀតថា មុនបាត់ការទាក់ទង អ្នកបើកបរយន្តហោះ បានស្នើសុំស្វែង រកគន្លងហោះហើរ មួយខុសពីធម្មតា ៕

ដកស្រង់ពី៖ដើមអមម្ពិល