Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុតប្រធានាធិបតីឥណ្ឌូណេស៊ី ទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនចិន Sinovac ដូសចុងក្រោយ

  • បោះពុម្ព

(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ (Joko Widodo) នៅថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១នេះ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់ដូសទីពីរ ដែលជាដូសចុងក្រោយសម្រាប់លោកហើយ។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។ ក្រោយចាក់វ៉ាក់សាំងដូសចុងក្រោយរួចរាល់ លោក Joko Widodo បាននិយាយថា «មិនខុសកាលពីពីរសប្តាហ៍មុនឡើយ, វាមិនឈឺទេ»។

ប្រធានាធិបតីឥណ្ឌូណេស៊ី ដែលប្រជាជននិយមហៅឈ្មោះលោកថា ចូកូវី (Jokowi) បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសទីមួយរបស់ក្រុមហ៊ុនចិន Sinovac កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។

បើតាមអ្នកនាំពាក្យអាជ្ញាធរប្រយុទ្ធប្រឆាំង COVID-19 របស់ឥណ្ឌូណេស៊ីបានអះអាងថា វ៉ាក់សាំង COVID-19 ដូសទីមួយនឹងជួយបង្កើតភាពសុំា ហើយដូសទីពីរវិញនឹងជួយពង្រឹងសមត្ថភាព នៃប្រព័ន្ធភាពសុំាដែលត្រូវបានបង្កើតឡើង ដើម្បីអាចទប់ទល់នឹងការឆ្លង។

អ្នកនាំពាក្យដដែលបានបន្តទៀតថា សមត្ថភាពនៃប្រព័ន្ធភាពសុំាក្នុងការទប់ទល់វីរុស COVID-19 នឹងវិវឌ្ឍកាន់តែប្រសើរឡើងនៅចន្លោះ ១៤-២៨ថ្ងៃ ក្រោយការចាក់វ៉ាក់សាំងដូសទីពីរ។ គួរបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ីមានគម្រោងចាក់វ៉ាក់សាំង COVID-19 ដល់ប្រជាជនចំនួន ១៨១.៥លាននាក់ គិតត្រឹមឆ្នាំ២០២២ខាងមុខ ដើម្បីបង្កើតភាពសុំាជាសហគមន៍។

គិតត្រឹមថ្ងៃពុធនេះ ឥណ្ឌូណេស៊ីមានករណីឆ្លង COVID-19 សរុបជាង ១លានករណី ក្នុងនោះអ្នកស្លាប់មាន ២៨,៤៦៨នាក់ និងជាសះស្បើយឡើងវិញ ៨.២លាននាក់៕

ដកស្រង់ពី៖ Fresh News