Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតីចិនលោក ស៊ី ជិនពីង គាំទ្រគំនិតផ្តួចផ្តើមរបស់កូរ៉េខាងត្បូង ក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរ ចេញពីឧបទ្វីបកូរ៉េ

  • បោះពុម្ព

 (សេអ៊ូល)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានបង្ហាញការគាំទ្រលើគំនិតផ្ដួចផ្ដើមរបស់ទីក្រុងសេអ៊ូល ក្នុងគោលបំណងរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ដោយអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងបន្ថែម ឈរលើគោលការណ៍ប្រយោជន៍រួមនៃប្រទេសទាំងពីរ។

នេះបើតាមវិមានប្រធានាធិបតីកូរ៉េខាងត្បូង ដកស្រង់ និងចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១។

វិមានប្រធានាធិបតីកូរ៉េខាងត្បូង នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនចេញផ្សាយនៅថ្ងៃពុធនេះ បានឱ្យដឹងទៀតថា លោក ស៊ី ជិនពីង ធ្វើការកត់សម្គាល់ខាងលើ កំឡុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតី មូន ចេអ៉ីន កាលពីថ្ងៃអង្គារសប្តាហ៍នេះ។

នៅក្នុងកិច្ចសន្ទនានោះ លោក មូន ក៏បានបង្ហាញក្ដីសង្ឃឹមផងដែរថា ទីក្រុងសេអ៊ូល និងទីក្រុងប៉េកាំងអាចធ្វើការងាររួមគ្នា សំដៅបើកកិច្ចប្រជុំកំពូលត្រីភាគី ចិន កូរ៉េខាងត្បូង និងជប៉ុន។

ជាការឆ្លើយតប លោក ស៊ី ជិតពីង បានសន្យាថា ចិននឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងត្បូង ដើម្បីបើកកិច្ចប្រជុំកំពូលនេះ។ បើតាមវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោក ស៊ី ជិនពីង ក៏បានប្រាប់លោក មូន ចែអ៉ីន ផងដែរថា លោកអាចនឹងបំពេញទស្សនកិច្ច ទៅកាន់កូរ៉េខាងត្បូងក្នុងពេលឆាប់ៗខាងមុខ ប្រសិនបើលក្ខខណ្ឌនានាអំណោយផល៕

ដកស្រង់ពី៖ Fresh News