Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាមេរិកក្រោមលោក បៃដិន នឹងសហការជាមួយចិន ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ទោះមានការខ្វែងគំនិតគ្នា លើបញ្ហាច្រើនផ្សេងទៀតក៏ដោយ

  • បោះពុម្ព

(វ៉ាស៊ីនតោន)៖ អតីតរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ចន ឃើរី (John Kerry) នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បាននិយាយថា សហរដ្ឋអាមេរិកនឹងព្យាយាមរក្សាកិច្ចចរចាលើបញ្ហាបម្រែបម្រួលអាកាសធាតុជាមួយប្រទេសចិន ដាច់ដោយឡែកពីភាពមិនចុះសម្រុងផ្សេងទៀតដែលជះឥទ្ធិពលដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១។

លោក John Keryy ដែលបច្ចុប្បន្នជាបេសកជនពិសេសទទួលបន្ទុក បញ្ហាបម្រែបម្រួលអាកាសធាតុរបស់ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានសង្កត់ធ្ងន់ថា ខណៈដែលសហរដ្ឋអាមេរិកមិនអាចទប់ទល់នឹងបញ្ហាកំណើនសីតុណ្ហភាពពិភពលោកតែឯងបាន ការបង្កើតគោលនយោបាយក្នុងស្រុកស្វាហាប់មួយ ដើម្បីដោះស្រាយបញ្ហានេះ នឹងអាចជួយបានយ៉ាងច្រើន។

លោកបានបន្តថា «ទាក់ទងនឹងប្រទេសចិន ជាក់ស្តែងយើងមានការខ្វែងគំនិតគ្នាជាច្រើនជាមួយចិន ពាក់ព័ន្ធនឹងបញ្ហាដ៏សំខាន់ៗមួយចំនួន រួមមានបញ្ហានៃការលួចកម្មសិទ្ធិបញ្ញា និងការបើកឲ្យចូលកាន់ទីផ្សារ ក៏ដូចជាបញ្ហាវិវាទនៅតំបន់សមុទ្រចិនខាងត្បូងជាដើម តែបញ្ហាទាំងនេះនឹងមិនត្រូវយកមកពាក់ព័ន្ធជាមួយ បញ្ហាបម្រែកបម្រួលអាកាសធាតុពិភពលោកនោះទេ ព្រោះបញ្ហាបម្រែបម្រួលអាកាសធាតុ គឺជាបញ្ហាដាច់ដោយឡែកមួយដែលយើងត្រូវរួមកម្លាំងគ្នាដោះស្រាយ។

លោកបានបន្ថែមទៀតថា ប្រទេសចិនទទួលខុសត្រូវចំពោះការបំភាយឧស្ម័នពិភពលោកចំនួន ៣០ភាគរយ និងសហរដ្ឋអាមេរិកចំនួន ១៥ភាគរយ។ ដូច្នេះវាជារឿងបន្ទាន់ដែលយើងត្រូវរកវិធី ក្នុងការបែកចែកបញ្ហាឲ្យដាច់ពីគ្នា ដើម្បីឆ្ពោះទៅមុខ។

គួរបញ្ជាក់ថា បើតាមលោក បៃដិន ចិនទទួលបន្ទុក៣០ភាគរយ ក្នុងការបញ្ចេញៀឧស្ម័នផ្ទះកញ្ចក់ ដែលពាក់ព័ន្ធបញ្ហាកំណើនសីតុណ្ហភាពពិភពលោក ខណៈសហរដ្ឋអាមេរិកទទួលបន្ទុក១៥ភាគរយ។

កន្លងមក ចិនបានអំពាវនាវឲ្យស្តារទំនាក់ទំនងឡើងវិញជាមួយរដ្ឋបាលលោក បៃដិន ក្រោយភាពដុនដាបរយៈពេល៤ឆ្នាំនៃទំនាក់ទំនងមហាអំណាចទាំងពីរ នៅក្រោមរដ្ឋបាល លោក ដូណាល់ ត្រាំ ដែលបានរករឿងឥតឈប់លើទីក្រុងប៉េកាំង ជុំវិញបញ្ហាពាណិជ្ជកម្ម បញ្ហាប្រភពវីរុសកូរ៉ូណា (COVID-19) បញ្ហាបច្ចេកវិទ្យា និងបញ្ហាអំណាចយោធា៕

ដកស្រង់ពី៖ Fresh News