Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិននាំចេញម៉ាសបានជាង ២២០ពាន់លានសន្លឹក កាលពីឆ្នាំ២០២០

  • បោះពុម្ព

 (ប៉េកាំង)៖ ក្រសួងពាណិជ្ជកម្មចិននៅថ្ងៃសុក្រនេះ បានប្រកាសថា ប្រទេសចិននាំចេញម៉ាសបានចំនួនច្រើនជាង ២២០ពាន់លានសន្លឹក កាលពីឆ្នាំ២០២០កន្លងទៅ ដោយសារតែវិបត្តិ COVID-19 ជំរុញឲ្យតម្រូវការកើនឡើងខ្ពស់។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ២០២១។ ក្រៅពីម៉ាស អនុរដ្ឋមន្រ្តីពាណិជ្ជកម្មចិន លោក ឈាន ឃើមិង (Qian Keming) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ចិនក៏បាននាំចេញសម្ភារៈប្រយុទ្ធប្រឆាំងជំងឺឆ្លងចំនួន ២.៣ពាន់លានឈុត និងឧបករណ៍ធ្វើតេស្តរកមេរោគចំនួន ១ពាន់លានឈុត ផងដែរ។

បើតាមលោក Qian ការនាំចេញរបស់របរទាំងនេះ គឺជាការចូលរួមចំណែកដ៏ធំធេងនិងសំខាន់មួយរបស់ចិន ក្នុងកិច្ចប្រឹងប្រែងជាសកលដើម្បីប្រយុទ្ធនឹងវិបត្តិ COVID-19។

គួរបញ្ជាក់ថា បើគិតពីការនាំចេញម៉ាសជាង ២២០ពាន់លានខាងលើតែឯងប៉ុណ្ណោះ គឺមានតម្លៃជាទឹកប្រាក់សរុប៥២.៦ពាន់លានដុល្លារ។ ចិនគឺជាដំបូងគេដែលបានងើបឡើងពីវិបត្តិ COVID-19 ក្រោយអនុវត្តន៍វិធានការរឹតត្បិតយ៉ាងតឹងរ៉ឹង ដើម្បីគ្រប់គ្រងការឆ្លងរាលដាលនៃវីរុស ហើយចិនក៏ត្រូវគេរំពឹងដែរថា គឺជាប្រទេសមហាអំណាចពិភពលោកតែមួយគត់ ដែលនឹងទទួលបានកំណើនសេដ្ឋកិច្ចក្នុងកម្រិតវិជ្ជមាន៕

ដកស្រង់ពី៖ Fresh News