Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភាពតានតឹងរវាងយោធា និងរដ្ឋាភិបាលលោកស្រី ស៊ូជី បង្កការព្រួយបារម្ភជាថ្មីពីការផ្ទុះរដ្ឋប្រហារ នៅមីយ៉ាន់ម៉ា

  • បោះពុម្ព

  (យ៉ាងហ្គន)៖ សមាជិកសភាមីយ៉ាន់ម៉ា នឹងត្រូវចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ ចំពេលកំពុងមានភាពតានតឹងរវាងរដ្ឋាភិបាលស៊ីវិល របស់លោកស្រី អោង សាន ស៊ូជី និងយោធា ដោយបង្កឱ្យមានការភ័យខ្លាចពីការផ្ទុះរដ្ឋប្រហារ បន្ទាប់ពីការបោះឆ្នោតសកលមួយ ដែលត្រូវបានយោធា ចោទប្រកាន់ថា មានការលួចបន្លំ។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ២០២១។ យោធាមីយ៉ាន់ម៉ា ធ្លាប់បានព្រមានថា នឹងចាត់វិធានការឆ្លើយតប បើសិនជាការតវ៉ារបស់ពួកគេ ចំពោះលទ្ធផលបោះឆ្នោតមិនត្រូវបានដោះស្រាយ ហើយ អ្នកនាំពាក្យយោធាម្នាក់ នៅក្នុងសប្ដាហ៍នេះ ក៏មិនបានច្រានចោលលទ្ធភាពនៃការផ្ទុះរដ្ឋប្រហារ នោះដែរ។

គួរបញ្ជាក់ថា គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ របស់លោកស្រី អោង សាន ស៊ូជី បានទទួលជ័យជម្នះ នៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលជាការបោះឆ្នោតសេរី និងត្រឹមត្រូវជាលើកទី២ ចាប់តាំងពីការបញ្ចប់របបដឹកនាំដោយយោធា កាលពីឆ្នាំ២០១១មក។ យោធាមីយ៉ាន់ម៉ា បានចោទប្រកាន់ថា ការបោះឆ្នោតនេះត្រូវបានលួចបន្លំ។

ប៉ុន្តែ គណៈកម្មាធិការរៀបចំការបោះឆ្នោត បានច្រានចោលការចោទប្រកាន់នេះ ជាហេតុបង្កឱ្យមានការ ប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងយោធា និងរដ្ឋាភិបាលស៊ីវិល ដែលបានចែកអំណាចគ្នាគ្រប់គ្រងសភាជាតិ ក្រោមរដ្ឋធម្មនុញ្ញថ្មីមួយ។ នៅក្រោមរដ្ឋធម្មនុញ្ញថ្មីនេះ កៅអី ២៥ភាគរយ នៃសភាជាតិ ត្រូវទុកកន្លែងទំនេរសម្រាប់យោធាមីយ៉ាន់ម៉ា។

ក៏ប៉ុន្តែ អគ្គមេបញ្ជាយោធា លោក Min Aung Hlaing បាននិយាយនៅក្នុងសន្ទរកថា ទៅកាន់យោធារបស់ខ្លួនកាលពីថ្ងៃពុធ ថា រដ្ឋធម្មនុញ្ញមួយគួរតែត្រូវបានលុបចោល ឬធ្វើវិសោធនកម្ម បើសិនជារដ្ឋធម្មនុញ្ញនោះ មិនត្រូវបានគេអនុវត្ត ទេនោះ៕

ដកស្រង់ពី៖ Fresh News