Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រេស៊ីលរកឃើញអ្នកជំងឺកូវីដ-១៩ ដែលមានផ្ទុកវីរុស២ទម្រង់ក្នុងពេលតែមួយ

  • បោះពុម្ព

 (ប្រេស៉ីឡា)៖ ក្រុមអ្នកស្រាវជ្រាវនៅប្រទេសប្រេស៉ីល បានរកឃើញអ្នកជំងឺមួយចំនួន ដែលផ្ទុកវីរុស COVID-19 ដល់ទៅ ០២ទម្រង់ផ្សេងគ្នាក្នុងពេលតែមួយ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ២០២១។ កន្លងមកមានអ្នកជំងឺយ៉ាងហោចណាស់ ០២នាក់ ត្រូវបានក្រុមជំនាញបញ្ជាក់ថា មានផ្ទុកវីរុស COVID-19 ០២ទម្រង់ផ្សេងគ្នាក្នុងពេលតែមួយ ដោយក្នុងនោះរួមមានទាំងវីរុសទម្រង់ថ្មី ដែលរកឃើញនៅក្នុងប្រទេសអាហ្រ្វិកខាងត្បូងផងដែរ។

ប៉ុន្តែទន្ទឹមគ្នានោះ អ្នកជំងឺទាំងពីរនាក់បានបង្ហាញរោគសញ្ញា ក្នុងកម្រិតស្រាលប៉ុណ្ណោះ ហើយពួកគេបានជាសះស្បើយវិញកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ដោយមិនចាំបាច់ទទួលការព្យបាល នៅមន្ទីរពេទ្យឡើយ។

គួរបញ្ជាក់ថា បច្ចុប្បន្នមានវីរុស COVID-19 យ៉ាងតិច ០៥ទម្រង់ផ្សេងគ្នា ដែលកំពុងឆ្លងរាលដាលនៅក្នុងរដ្ឋ រីយ៉ូ ហ្គ្រេន សាល់ (Rio Grande Sul) ភាគខាងត្បូងប្រទេសប្រេស៉ីល ក្នុងនោះរួមមានទាំងទម្រង់ថ្មីមួយ ដែលគេមិនធ្លាប់ស្គាល់ពីមុនមកហៅថា VUI-NP13L។

មកទល់ពេលនេះ ប្រេស៉ីលបានរកឃើញករណីឆ្លង COVID-19 សរុបជាង ១០លានករណី ក្នុងនោះមានមនុស្សស្លាប់ជាង ២២១,០០០នាក់៕

ដកស្រង់ពី៖ Fresh News