Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហរដ្ឋអាមេរិកព្រមានចាត់វិធានការឆ្លើយតប ប្រសិនបើយោធាមីយ៉ាន់ម៉ា មិនព្រមដោះលែងលោកស្រី ស៊ូជី និងមេដឹកនាំឯទៀត ​​​​(Video inside)

  • បោះពុម្ព

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃចន្ទនេះ បានជំរុញឱ្យយោធាមីយ៉ាន់ម៉ា ដោះលែងលោកស្រី អោងសាន ស៊ូជី និងក្រុមមន្ត្រីជាច្រើនរូបទៀតនៃរដ្ឋាភិបាលរបស់លោកស្រី ដែលត្រូវបានចាប់ឃុំខ្លួន ឱ្យមានសេរីភាពឡើងវិញជាបន្ទាន់ ជាមួយការព្រមានចាត់វិធានការឆ្លើយតបផងដែរ ប្រសិនបើការអំពាវនាវរបស់ខ្លួនមិនត្រូវបានទទួលយក។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១។ នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃចន្ទនេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី ចេន ផ្សាគី (Jen Psaki) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកប្រឆាំងជំទាស់ជាដាច់ខាត ទៅនឹងរាល់ការប៉ុនប៉ងកែប្រែលទ្ធផលបោះឆ្នោតកាលពីពេលថ្មីៗនេះ ឬការបំផ្លាញលទ្ធិប្រជាធិបតេយ្យ ហើយយើងនឹងចាត់វិធានការឆ្លើយតប ទៅនឹងអ្នកទទួលខុសត្រូវទាំងឡាយ ប្រសិនបើពួកគេមិនព្រមបកក្រោយវិញទេនោះ»។

អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា សហរដ្ឋអាមេរិកជំរុញ និងលើកទឹកចិត្តឱ្យគ្រប់ភាគីទាំងអស់ ចូលរួមលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។

គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ាបានក្ដោបក្ដាប់អំណាច និងគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងហើយ ជាមួយការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ បន្ទាប់ពី ពួកគេចាប់ឃុំខ្លួនលោកស្រី ស៊ូជី និងមន្ត្រីជាន់ខ្ពស់របស់លោកស្រីជាច្រើនរូបទៀត។

យោធាមីយ៉ាន់ម៉ា អះអាងថាអ្វីដែលពួកគេបានធ្វើគឺជាការឆ្លើយតបទៅនឹងការបោះឆ្នោត កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលពួកគេចោទថាត្រូវបានលួចបន្លំ៕

ដកស្រង់ពី៖ Fresh News