Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គលេខាធិការ UN ប្រកាសថ្កោលទោស និងអំពាវនាវឲ្យយោធាមីយ៉ាន់ម៉ា គោរពលទ្ធផលបោះឆ្នោត និងឆន្ទៈពលរដ្ឋ ​​​​(Video inside)

  • បោះពុម្ព

(យូអិន)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) នៅថ្ងៃចន្ទនេះបានចេញមុខថ្កោលទោសជាទម្ងន់ ចំពោះការចាប់ខ្លួនថ្នាក់ដឹកនាំរដ្ឋាភិបាលស៉ីវិលនៅប្រទេសមីយ៉ាន់ម៉ា ដែលធ្វើឡើងដោយយោធាមីយ៉ាន់ម៉ា ហើយលោកបានស្នើឲ្យយោធាគោរពលទ្ធផលឆ្នោត និងឆន្ទៈរបស់ប្រជាជនមីយ៉ាន់ម៉ា។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១។ លោក ស្ទេហ្វាន ឌូចារិច (Stephane Dujarric) អ្នកនាំពាក្យលោក Guterres បានថ្លែងយ៉ាងដូច្នេះថា «ប្រមុខ UN បានថ្កោលទោស និងបង្ហាញក្តីបារម្ភជាខ្លាំង ពាក់ព័ន្ធទៅនឹងការចាប់ឃុំខ្លួនទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី ព្រមទាំងប្រធានាធិបតីមីយ៉ាន់ម៉ា លោក យូ វីនម្យីនត៍ (U Win Myint) ក៏ដូចជាមន្រ្តីសំខាន់ៗមួយចំនួនទៀត នៃគណបក្សកាន់អំណាចមីយ៉ាន់ម៉ា ដែលធ្វើឡើងដោយយោធានៃប្រទេសនេះ»។

បើតាមលោក Dujarric លោក Guterres បានចាត់ទុកសកម្មភាពខាងលើថា ជាទង្វើបំផ្លិចបំផ្លាញកិច្ចប្រឹងប្រែងកសាងលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយលោកបានអំពាវនាវឲ្យយោធាមីយ៉ាន់ម៉ា ព្យាយាមដោះស្រាយបញ្ហានានា តាមរយៈកិច្ចចរចាដោយសន្តិវិធី និងគោរពទៅតាមឆន្ទៈប្រជាពលរដ្ឋ ក៏ដូចជាលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០។

យោធាមីយ៉ាន់ម៉ាបានចោទថា ការបោះឆ្នោតនេះត្រូវបានលួចបន្លំជាមួយការព្រមានថា ខ្លួននឹងចាត់វិធានការឆ្លើយតប។

គួរបញ្ជាក់ថា ខណៈនេះយោធាមីយ៉ាន់ម៉ាកំពុងក្ដោបក្ដាប់អំណាច និងគ្រប់គ្រងស្ថានការណ៍ទាំងស្រុងនៅក្នុងប្រទេស ជាមួយការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ព្រមទាំងផ្ទេរអំណាចទៅឱ្យ លោកអគ្គមេបញ្ជាការយោធា មីន អោងហ្លេង (Min Aung Hlaing) បន្ទាប់ពីមេដឹកនាំស៉ីវិលត្រូវបានយោធាចាប់ឃុំខ្លួននៅថ្ងៃចន្ទនេះ។

បណ្ដាញទូរស័ព្ទ, អ៉ីនធើណិត, និងប្រព័ន្ធទំនាក់ទំនងនានានៅក្នុងរដ្ឋធានី ក៏ដូចជានៅតាមទីក្រុងធំៗក៏ត្រូវបានកាត់ផ្ដាច់ផងដែរ ខណៈកងទ័ព និងរថក្រោះជាច្រើនត្រូវបានដាក់ពង្រាយ ដើម្បីគ្រប់គ្រងស្ថានការណ៍៕

ដកស្រង់ពី៖ Fresh News