Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ដូណាល់ ត្រាំ តែងតាំងមេធាវីថ្មី ដើម្បីការពារក្ដី ក្នុងសវនាការជំនុំជម្រះនៅឯព្រឹទ្ធសភា

  • បោះពុម្ព

 (វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យ (ពេលវេលានៅវ៉ាស៊ីនតោន) បានតែងតាំងមេធាវីថ្មី ០២រូប ដើម្បីដឹកនាំការពារក្តី នៅក្នុងសវនាការជំនុំជម្រះលើការចោទប្រកាន់ពីសំណាក់ព្រឹទ្ធសភា នាពេលខាងមុខរបស់លោក បន្ទាប់ពីបានចែកផ្លូវគ្នាភ្លាមៗជាមួយមេធាវីមុនរបស់លោក។

នេះបើយោង តាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១។

ការិយាល័យរបស់លោក ត្រាំ បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកមេធាវី David Schoen និងលោកមេធាវី Bruce Castor នឹងដឹកនាំកិច្ចខិតខំប្រឹងប្រែង ការពារក្តីនៅក្នុងសវនាការជំនុំជម្រះ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ បន្ទាប់ពីមេធាវី ០២រូប នៅរដ្ឋការ៉ូលីណាខាងត្បូង (South Carolina) គឺលោក Butch Bowers និងលោក Deborah Barberi បានចាកចេញពីក្រុមរបស់លោក ត្រាំ។

គួរបញ្ជាក់ថា ព្រឹទ្ធសភាអាមេរិក នឹងពិចារណាលើមាត្រានៃការចោទប្រកាន់ ដែលត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១កន្លងទៅនេះ ដោយចោទប្រកាន់លោក ត្រាំ ពីបទញុះញង់ឲ្យមានការវាយលុកចូលវិមានសភា (US Capitol) នៃសហរដ្ឋអាមេរិកកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១កន្លងទៅនេះ ដោយអ្នកគាំទ្ររបស់លោក ដែលវាជាការវាយលុកដោយអំពើហិង្សា និងបណ្តាលឲ្យមនុស្ស ០៥នាក់ស្លាប់ទៀតផង។

ជុំវិញបញ្ហានេះ លោក ត្រាំ នឹងរៀបចំការឆ្លើយតបចំពោះ ការចោទប្រកាន់ពីបទញុះញង់នេះ នៅថ្ងៃអង្គារសប្ដាហ៍នេះ៕

 

ដកស្រង់ពី៖ Fresh News