Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្មេងប្រុស កូរ៉េខាងត្បូង ស្លាប់ដោយសារ លោតទឹកពីលើស្ពាន អបអរឆ្នាំថ្មី

  • បោះពុម្ព

អូសាកា ៖ ក្មេងប្រុស ជំទង់ជនជាតិ កូរ៉េខាងត្បូងម្នាក់ បានស្លាប់ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី០១ ខែមករា ឆ្នាំ ២០១៥ បន្ទាប់ពីរូបគេ រួមជាមួយមនុស្សសរុប ៦០នាក់ បានលោតចូល ទៅក្នុងទឹកទន្លេមួយ ក្នុងទីក្រុង អូសាកា ប្រទេសជប៉ុន ដើម្បីប្រារព្ធ ពិធីបុណ្យចូលឆ្នាំសកល តាមបែប Hanshin Tigers ។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃសុក្រ ទី០២ ខែមករា នេះទៀតថា មនុស្សម្នាក់ ប្រមាណជាង ៦.០០០ នាក់ បានប្រមូលផ្តុំគ្នា នៅសង្កាត់ ដូតុនបូរី ក្នុងទីក្រុងអូសាកា ដើម្បីប្រារព្ធពិធី បុណ្យចូលឆ្នាំថ្មី ជាសកលរួមគ្នា ។

ភ្លាមៗ បន្ទាប់ពីពេល រំលងអាធ្រាត្រ ឈានចូលឆ្នាំថ្មី បុរស និងស្ត្រី សរុប៦០នាក់ បានលោតពី លើស្ពានចូលទៅ ក្នុងទឹកទន្លេ ដូតុនបូរីតែម្តង ។ បុរស ស្ត្រីទាំងឡាយបានព្យាយាម ហែកឆ្លងកាត់ ទឹកត្រជាក់ឡើង គោកវិញ ជាធម្មតាលើក លែងតែក្មេងប្រុង ជនជាតិ កូរ៉េខាងត្បូងម្នាក់ ដែលមិនអាចហែលឡើងបាន ទើបត្រូវក្រុមសង្គ្រោះ ជួយស្រង់យកទៅសង្គ្រោះ មន្ទីរពេទ្យជាបន្ទាន់ ប៉ុន្តែជាអកុសល្យ រូបគេបានស្លាប់ នៅមន្ទីរពេទ្យនោះ ដោយសារតែ អាការៈធ្ងន់ធ្ងរពេក ។

គួរបញ្ជាក់ថា ក្មេងប្រុសខាងលើនេះ ត្រូវបានគ្រូពេទ្យ បញ្ជាក់ថា បានលោតទឹកខុស បច្ចេកទេស និង ស្ថិតនៅក្នុងទឹក ត្រជាក់យូរពេក ទើបបណ្តាលឲ្យគ្រាំខ្លួន ដល់ស្លាប់បែបនេះ ។ ចំពោះពិធី Hanshin Tigers នេះតែងតែ ប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំ និង បានទទួលការ ចូលរួមយ៉ាងច្រើន នៅប្រទេសជប៉ុន។

វាជាលើកទីពីរហើយ ដែលមានមនុស្សស្លាប់ គិតចាប់ពីឆ្នាំ ២០០៣ មក ៕

ដកស្រងពី៖ដើមអម្ពិល