Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៉ូលិសចិនចាប់ខ្លួនមនុស្សជាង ៨០នាក់ និងរឹបអូសបាន «វ៉ាក់សាំងក្លែងក្លាយ» រាប់ពាន់ដូស ​​​​(Video inside)

  • បោះពុម្ព

(សៀងហៃ)៖ ប៉ូលិសចិន បានចាប់ខ្លួនមនុស្សច្រើនជាង ៨០នាក់ និងរឹបអូសបានវ៉ាក់សាំង COVID-19 ក្លែងក្លាយ ៣,០០០ដូស នៅក្នុងប្រតិបត្តិការបង្ក្រាបការផលិត និងចែកចាយវ៉ាក់សាំងក្លែងក្លាយ។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅព្រឹកថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១។ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរបានឱ្យដឹងទៀតថា ក្រុមជនសង្ស័យខាងលើ បានលួចលក់វ៉ាក់សាំងក្លែងកា្លយតាំងតែពីខែកញ្ញា ឆ្នាំ២០២០មកម្ល៉េះ។

វ៉ាក់សាំងក្លែងក្លាយត្រូវបានផលិតឡើង ដោយការចាក់បញ្ចូលសូលុយស្យុងអំបិលក្នុងសឺរ៉ាង ហើយមិនតែប៉ុណ្ណោះក្រុមជនសង្ស័យ ក៏មានបំណងនាំចេញវ៉ាក់សាំងទាំងនេះ ទៅក្រៅប្រទេសផងដែរ។

គួរបញ្ជាក់ថា ប្រតិបត្តិការបង្រ្កាបវ៉ាក់សាំងខាងលើ ធ្វើឡើងនៅតាមទីតាំងជាច្រើន ក្នុងនោះរួមមានទាំងទីក្រុងប៉េកាំង, ទីក្រុងសៀងហៃ និងខេត្តសានទុងជាដើម៕

ដកស្រង់ពី៖ Fresh News