Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមប្រទេស G7 រួមគ្នាថ្កោលទោស រដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា

  • បោះពុម្ព

  (ឡុងដ៍)៖ ក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង៧ ហៅកាត់ថា G7 នៅថ្ងៃពុធនេះ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីថ្កោលទោសចំពោះការធ្វើរដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានកើតឡើងកាលពីប៉ុន្មានថ្ងៃមុន។

នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១។ សេចក្តីថ្លែងការណ៍ខាងលើបានលើកឡើងយ៉ាងដូច្នេះថា «ពួកយើង មានដូចជារដ្ឋមន្រ្តីការបរទេស G7 នៃប្រទេសកាណាដា, បារាំង, អាល្លឺម៉ង់, អ៉ីតាលី, ជប៉ុន, ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក ព្រមទាំងក្រុមអ្នកតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប បានរួបរួមគ្នាក្នុងការថ្កោលទោសរដ្ឋប្រហារនៅមីយ៉ាន់ម៉ា»។

សេចក្តីថ្លែងការណ៍ខាងលើបានបន្តថា «យើងមានការព្រួយបារម្ភជាខ្លាំង ចំពោះការចាប់ឃុំខ្លួនមេដឹកនាំស៉ីវិលមីយ៉ាន់ម៉ា រួមមានទីប្រឹក្សារដ្ឋ លោកស្រី អោងសាន ស៊ូជី និងប្រធានាធីបតី លោក យូ វីន ម្យីនត៍ (U Win Myint) កាលពីថ្ងៃចន្ទសប្តាហ៍នេះ»។

គួរបញ្ជាក់ថា បច្ចុប្បន្នប្រទេសមីយ៉ាន់ម៉ា កំពុងស្ថិតក្រោមការដាក់ក្នុងគ្រាអាសន្នរយៈពេល០១ឆ្នាំ ហើយអំណាចគ្រប់យ៉ាង ស្ថិតក្រោមការគ្រប់គ្រងរបស់យោធាមីយ៉ាន់ម៉ា ដែលមានលោក មីន អោង ហ្លេង (Min Aung Hlaing) ជាអគ្គមេបញ្ជាការ៕

ដកស្រង់ពី៖ Fresh News