Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ៉ីរ៉ង់ស្នើឲ្យអឺរ៉ុបធ្វើជាអាជ្ញាកណ្តាល ដើម្បីជំរុញឲ្យសហរដ្ឋអាមេរិក ចូលរួមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ

  • បោះពុម្ព

 (តេហេរ៉ង់)៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់នៅដើមសប្ដាហ៍នេះ បានស្នើឲ្យសហភាពអឺរ៉ុបធ្វើជាអាជ្ញាកណ្ដាលជួយសម្របសម្រួល ដើម្បីជំរុញដល់ទីក្រុងវ៉ាស៊ីនតោន និងតេហេរ៉ង់ឲ្យវិលត្រលប់ ចូលទៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរវិញ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នៅព្រឹកថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១។

រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង លោក ម៉ូហាំម៉ាត់ ហ្សាវ៉ាដ ហ្សារីហ្វ (Mohammad Javad Zarif) ដែលធ្លាប់បានទាមទារឲ្យបញ្ឈប់ការដាក់ទណ្ឌកម្ម មុនពេលអ៊ីរ៉ង់ធ្វើសកម្មភាពនោះ បានផ្តល់នូវមធ្យោបាយឆ្ពោះទៅមុខ ក្នុងអំឡុងពេលបទសម្ភាសន៍មួយនៅលើកញ្ចក់ទូរទស្សន៍ CNN អន្តរជាតិថា «អ្នកដឹងច្បាស់ថាអាចមានយន្តការមួយ ដើម្បីសម្របសម្រួលទៅលើអ្វីដែលអាចធ្វើទៅបាន»។

លោក Zarif បានគូសបញ្ជាក់ថា ប្រមុខគោលនយោបាយការបរទេសនៃសហភាពអឺរ៉ុប លោក ចូសិព បូរែល (Josep Borrell) គួរតែដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជា អ្នកសម្របសម្រួលនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលរួមមានទាំងចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ រុស្ស៊ី និងចិនផងដែរ។

សហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងមួយនេះទៅហើយ កាលពីសម័យលោក ដូណាល់ ត្រាំ ដឹកនាំប្រទេស។ លោក Zarif បានគូសបញ្ជាក់ថា លោក Borrell អាចជួយសម្របសម្រួលសកម្មភាពចាំបាច់ ដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់អាចធ្វើឲ្យបាន។

សហរដ្ឋអាមេរិកចាំបាច់ត្រូវត្រលប់មករក កិច្ចព្រមព្រៀងនុយក្លេអ៊ែរវិញ ហើយអ៊ីរ៉ង់នឹងត្រៀមខ្លួនជាស្រេចក្នុងការឆ្លើយតបយ៉ាងរហ័ស។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) បានសម្តែងការគាំទ្រយ៉ាងខ្លាំង ចំពោះការវិលត្រលប់ទៅរកកិច្ចព្រមព្រៀងខាងលើនេះ ប៉ុន្តែលោកបានទទូចថា រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ត្រូវអនុវត្តយ៉ាងពេញលេញជាមុនសិនទៅតាមការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងកាត់បន្ថយការប៉ះទង្គិចគ្នានៅជុំវិញតំបន់៕

ដកស្រង់ពី៖ Fresh News