Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហរដ្ឋអាមេរិកប្រកាសជាផ្លូវការ៖ «អ្វីដែលបានកើតឡើងនៅមីយ៉ាន់ម៉ា គឺជារដ្ឋប្រហារ, អាមេរិកនឹងបញ្ឈប់ការផ្តល់ជំនួយ» ​​​​(Video inside)

  • បោះពុម្ព

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានទទួលស្គាល់ជាផ្លូវការហើយថា អ្វីដែលបានកើតឡើង នៅក្នុងប្រទេសមីយ៉ាន់ម៉ាគឺជា «រដ្ឋប្រហារ» ហើយដែលបញ្ហានេះនឹងតម្រូវឱ្យទីក្រុងវ៉ាស៊ីនតោន បញ្ឈប់ការផ្ដល់ជំនួយដល់រដ្ឋាភិបាលមីយ៉ាន់ម៉ា។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសអាមេរិក បានគូសបញ្ជាក់ដូច្នេះថា «បន្ទាប់ពីការពិនិត្យឡើងវិញ យ៉ាងយកចិត្តទុកដាក់ យើងបានចាត់ទុកថា ការចាប់ឃុំខ្លួនលោកស្រី អោង សាន ស៊ូជី និងលោកប្រធានាធិបតី យូ វីន ម្យីនត៍ (U Win Myint) គឺជាទង្វើរដ្ឋប្រហារ។

ទោះជាយ៉ាងណា យើងនៅតែបន្តអំពាវនាវ ឱ្យមេដឹកនាំយោធាមីយ៉ាន់ម៉ា ដោះលែងលោកស្រី ស៊ូជី និងអ្នកដែលកំពុងជាប់ឃុំទាំងអស់ជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ»។

គួរបញ្ជាក់ថា នៅក្រោមច្បាប់អាមេរិក ក្រោយប្រកាសទទួលស្គាល់រដ្ឋប្រហារ ទីក្រុងវ៉ាស៊ីនតោន នឹងបញ្ឈប់ការផ្ដលជំនួយទាំងឡាយដល់រដ្ឋាភិបាលមីយ៉ាន់ម៉ា។

ទោះជាបែបនេះក្តី ប្រសិទ្ធភាព និងការអនុវត្ត ប្រហែលគ្រាន់តែជានិមិត្តរូបប៉ុណ្ណោះ ព្រោះថាជំនួយអាមេរិកភាគច្រើនផ្ដល់ឱ្យមីយ៉ាន់ម៉ា ធ្វើឡើងតាមរយៈអង្គការមិនមែនរដ្ឋាភិបាល៕

ដកស្រង់ពី៖ Fresh News