Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមជំនាញអន្តរជាតិនៃ WHO នឹងធ្វើសន្និសីទសារព័ត៌មាន នៅទីក្រុងវូហានប្រទេសចិន នារសៀលថ្ងៃអង្គារនេះ ក្រុមជំនាញអន្តរជាតិនៃ WHO នឹងធ្វើសន្និសីទសារព័ត៌

  • បោះពុម្ព

(វូហាន)៖ សមាជិកក្រុមអ្នកស៊ើបអង្កេតអន្តរជាតិ ស្វែងរកប្រភពដើមនៃវីរុសកូរ៉ូណា COVID-19 ដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) នឹងរៀបចំសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារនេះ បន្ទាប់ពីចំណាយពេលជិតមួយខែ ក្នុងការបំពេញទស្សនកិច្ចទៅកាន់ទីតាំងច្រើនក្នុងទីក្រុងវូហាន ប្រទេសចិន ជាទីដែលវីរុសនេះត្រូវបានគេរកឃើញដំបូងគេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២១។

បើតាមអង្គការ WHO សន្និសីទសារព័ត៌មានខាងលើ គ្រោងនឹងប្រព្រឹត្តទៅនៅម៉ោង ៤៖០០នាទីរសៀល ថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) ហើយក៏មានការចូលរួមពីក្រុមអ្នកជំនាញចិន ដែលបានចូលរួមក្នុងការស៊ើបអង្កេតរកប្រភពដើម COVID-19 ផងដែរ។ ក្រុមអ្នកស៊ើបអង្កេត WHO ត្រូវបានគេរំពឹងថា នឹងធ្វើបទបង្ហាញពីការរកឃើញរបស់ពួកគេ នៅក្នុងសន្និសីទសារព័ត៌មាន។

គួរបញ្ជាក់ថា ក្រុមអ្នកស៊ើបអង្កេតអន្តរជាតិស្វែងរកប្រភពដើម COVID-19 ដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) បានធ្វើដំណើរទៅដល់ទីក្រុងវូហាន កាលពីថ្ងៃ១៤ ខែមករា ឆ្នាំ២០២១ ហើយបានចំណាយពេលធ្វើចត្តាឡីស័ក ១៤ថ្ងៃ។

ក្រុមអ្នកស៊ើបអង្កេតទាំងនេះ បានធ្វើដំណើរទៅកាន់ទីតាំងជាច្រើន ក្នុងនោះរួមមានមន្ទីរពេទ្យ, វិទ្យាស្ថានវីរុសសាស្ត្រទីក្រុងវូហាន ព្រមទាំងទីផ្សារលក់គ្រឿងសមុទ្រ ហ្វ័រណាន (Huanan) ជាទីដែល COVID-19 ត្រូវបានគេរាយការណ៍ អំពីករណីឆ្លងជាចង្កោមមុនគេបំផុត៕

ដកស្រង់ពី៖ Fresh News