Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាវាមុជទឹកជប៉ុនប៉ះទង្គិចនាវាដឹកទំនិញ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក, មនុស្ស៣នាក់រងរបួស

  • បោះពុម្ព

 (តូក្យូ)៖ នាវាមុជទឹកមួយគ្រឿង នៃកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន (MSDF) បានប៉ះទង្គិចនឹងបាតនាវាដឹកទំនិញមួយគ្រឿង កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ នៅក្នុងដែនមហាសមុទ្រប៉ាស៊ីហ្វិក ក្បែរកោះធំស៊ីកុគូ (Shikoku) ដោយបានបណ្តាលឲ្យកងកម្លាំង ០៣នាក់នៅក្នុងនាវាមុជទឹកនោះរងរបួស។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២១។ នាវាមុជទឹករបស់ជប៉ុនដែលមានឈ្មោះ សូរីយុ (Soryu) នោះមានបណ្តាយប្រវែង ៨៤ម៉ែត្រ បានចល័តទៅទង្គិចនឹងនាវាដឹកទំនិញមួយគ្រឿងខាងលើនេះ កាលពីវេលាម៉ោង ១០៖៥៨នាទីព្រឹកថ្ងៃចន្ទ នៅក្នុងដែនទឹកនៃខេត្ត កូជី (Kochi) ភាគអាគ្នេយ៍ប្រទេសជប៉ុន។

នេះបើតាមក្រសួងការពារជាតិជប៉ុន បានប្រកាសឲ្យដឹងនៅថ្ងៃអង្គារនេះ។ ទោះជាយ៉ាងណា កងកម្លាំងឆ្មាំសមុទ្របានអះអាងថា កាពីតែននាវាដឹកទំនិញមួយគ្រឿងនេះ មិនបានទទួលអារម្មណ៍ថា នាវារបស់ខ្លួនត្រូវបាននាវាមុជទឹក បើកមកប៉ះនោះឡើយ ហើយក៏គ្មានការខូចខាតធ្ងន់ធ្ងរណាមួយ ត្រូវបានរាយការណ៍នោះដែរ។

គួរបញ្ជាក់តាមអាជ្ញាធរជប៉ុនថា នាវាដឹកទំនិញខាងលើនេះ បានធ្វើដំណើរមកពីទីក្រុងហុងកុងប្រទេសចិន ដោយមានផ្ទុកទំនិញរហូតដល់ ៥០,០០០តោន។ ដោយឡែកខាងនាវាមុជទឹកជប៉ុនវិញ ត្រូវបានគេរាយការណ៍ថា បានរងការខូចខាតខ្លះៗនៅផ្នែកខាងលើ ជាពិសេសគឺប្រព័ន្ធអង់តែន។

ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក ណូប៊ូអុ គីហ្ស៊ី (Nobuo Kishi) បានថ្លែងបញ្ជាក់ថា នាវាមុជទឹកមួយគ្រឿងនេះបានចេញទៅធ្វើការហ្វឹកហ្វឺន ហើយតាមការពិតទៅក្រុមនាវិកនៅក្នុងនោះ បានឃើញនាវាដឹកទំនិញតាមរយៈកែវយឺត ប៉ុន្តែពួកគេមិនអាចបញ្ជានាវាមុជទឹក ឲ្យគេចចេញទាន់ពេលវេលា ទើបបណ្តាលឲ្យមានករណីប៉ះទង្គិចគ្នាតែម្តង៕

ដកស្រង់ពី៖ Fresh News