Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អតីតរដ្ឋមន្រ្តីការបរទេសអាមេរិក ប៉ុមប៉េអូ មិនសុខចិត្តចំពោះសេចក្តីសន្និដ្ឋានរបស់ WHO ដែលថា «កូវីដ-១៩» មិនមែនលេចធ្លាយចេញពីមន្ទីរពិសោធន៍ក្រុងវូហាន

  • បោះពុម្ព

 (វ៉ាស៉ីនតោន)៖ អតីតមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានច្រានចោលសេចក្តីសន្និដ្ឋានរបស់អង្គការសុខភាពពិភពលោក WHO ដែលថា COVID-19 គឺមិនមែនមានប្រភពរីករាលដាលដំបូងចេញពីបណ្តាមន្ទីរពិសោធន៍ ក្នុងវិទ្យាស្ថានស្រាវជ្រាវវីរុសនៃទីក្រុងវូហាន នៅប្រទេសចិននោះឡើយ។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១។ ក្នុងបទសម្ភាសន៍មួយនាថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅសហរដ្ឋអាមេរិក) ជាមួយបណ្តាញសារព័ត៌មានក្នុងស្រុករបស់អាមេរិក លោក ប៉ុមប៉េអូ នៅតែបន្តគាំទ្រទឹ្រស្តីគ្មានមូលដ្ឋានរបស់លោក ដែលថា COVID-19 ដំបូងបំផុត គឺបានលេចចេញពីកន្លែងពិសោធន៍មួយក្នុងទីក្រុងវូហាន។

កាលពីអំឡុងអាណត្តិ លោក ដូណាល់ ត្រាំ ក្រសួងការបរទេសអាមេរិក ក្រោមការដឹកនាំរបស់លោក ប៉ុមប៉េអូ គឺជាអ្នកនាំមុខគេក្នុងការគាំទ្រទ្រឹស្តីនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារម្សិលមិញ ក្រុមអ្នកជំនាញ WHO ដែលបានចុះធ្វើការសិក្សាស្រាវជ្រាវយ៉ាងលម្អិតអំពីប្រភពដើមរបស់ COVID-19 នៅក្នុងទីក្រុងវូហាន បានបិទបញ្ចប់ការស៉ើបអង្កេតរបស់ពួកគេ ជាមួយសេចក្តីសន្និដ្ឋានថា COVID-19 ទំនងជាឆ្លងមកមនុស្ស តាមរយៈសត្វឯណោះទេ ហើយមិនមែនធ្លាយចេញពីមន្ទីរពិសោធន៍នោះឡើយ៕