Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសថៃរកឃើញមនុស្ស ២០១នាក់ទៀតឆ្លងកូវីដ-១៩ នៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

  • បោះពុម្ព

 (បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍អំពីការរកឃើញនូវករណីឆ្លង COVID-19 ថ្មីៗចំនួន ២០១ករណីបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១។

បើតាមជំនួយការអ្នកនាំពាក្យ CCSA លោកស្រី អភិសាម៉ៃ ស្រីរាំងសុន (Apisamai Srirangson) ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១៨៥ករណីជាករណីឆ្លងក្នុងស្រុក ហើយក្នុងនោះទៀតសោត មាន ៩៦ករណីត្រូវបានរកឃើញតាមរយៈការធ្វើតេស្តនៅក្នុងមន្ទីរពេទ្យ និង ៨៩ករណីទៀតនៅក្នុងសហគមន៍។

ចំណែកឯ ១៦ករណីទៀតគឺជាករណីនាំចូល ត្រូវបានរកឃើញលើអ្នកដំណើរ ដែលបានវិលត្រលប់មកពីបរទេសវិញ។

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ២៤,១០៤ករណី ក្នុងនោះមានអ្នកស្លាប់ ៨០នាក់ និងអ្នកជាសះស្បើយ ១៩,៧៩៩នាក់៕

ដកស្រង់ពី៖ Fresh News